មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ

(VOVWORLD) - ដោយមានបាវចនាថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លុះទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦។

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ - ảnh 1មជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) - ទីកន្លែងដែលមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើង (រូបថត៖ VOV)

មហាសន្និបាតមានប្រធានបទ "ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមកម្លាំងកាយចិត្តអនុវត្តន៍ប្រកបដោយជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០; ខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯង ដើម្បីឈានទៅមុខយ៉ាងខ្លាំងក្លាក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំឈានឡើងសង្គមនិយម"។ អញ្ជើញចូលរួមមហាសន្និបាត មានប្រតិភូចំនួន ១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។

មហាសន្និបាតលើកទី ១៤ នឹងធ្វើការពិភាក្សា អនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ នៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅសង្គមនិយមនៅវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តន៍លក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើ ទិសដៅសម្រាប់ការបំពេញបន្ថែម និងធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ពិនិត្យឡើងវិញនូវការដឹកនាំ និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ 

យោងតាមរបៀបវារៈនៃមហាសន្និបាត នាព្រឹកថ្ងៃទី ១៩ ខែមករា បន្ទាប់ពីដាក់កម្រងផ្កា ចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខន្ទលោកប្រធាន ហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ទវីរយុទ្ធជនពលី (ទីក្រុងហាណូយ) បណ្ដាប្រតិភូបានទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ដើម្បីចូលរួមសម័យប្រជុំត្រៀម។

នៅព្រឹកថ្ងៃទី ២០ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបើកនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ