មហាសន្និបាតលើកទី៥របស់សម្ព័ន្ធភាពសហករវៀតណាមនឹងប្រារព្ធនាថ្ងៃទី១៧ កក្កដា

មហាសន្និបាតលើកទី៥របស់សម្ព័ន្ធភាពសហករវៀតណាមនឹងប្រារព្ធនាថ្ងៃទី១៧ កក្កដា - ảnh 1
លោក Vo Kim Cu ប្រធានសម្ព័ន្ធភាពសហករវៀតណាមថ្លែងមតិនៅសន្និសីទកាសែត
(រូបថត៖nhandan.org.vn)

(VOVworld) - ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ កក្កដា នៅទីក្រុងហាណូយ នឹង
ប្រព្រឹត្តទៅមហាសន្និបាតលើកទី៥របស់សម្ព័ន្ធភាពសហករវៀតណាម។នៅសន្និ
សីទកាសែតនាថ្ងៃទី១២ កក្កដា គណៈចាត់តាំងបានឲ្យដឹងថា សន្និបាតលើកនេះនឹង
មានការចូលរួមរបស់ប្រតិភូចំនួន៥៥០រូប តំណាងឲ្យពលករជាង៣០លាននាក់នៅ
ទូទាំងប្រទេស។ដោយស្មារតី “សាមគ្គី ផ្លាស់ប្ដូរថ្មី សមាហរណកម្ម អភិវឌ្ឍន៍និរន្តរ
ភាព” សន្និបាតលើកនេះនឹងបូកសរុប វាយតំលៃរាល់លទ្ធផលដែលទទួលបាន
ព្រមទាំងលើកឡើងរាល់បញ្ហាសេសសល់ក្នុងវិស័យសេដ្ឋកិច្ចសហករនិងសកម្ម
ភាព របស់សម្ព័ន្ធភាពសហករវៀតណាមក្នុងដំណាក់កាលពីឆ្នាំ២០១០ដល់ឆ្នាំ
២០១៥។លោក Vo Kim Cu ប្រធានសម្ព័ន្ធភាពសហករវៀតណាមបានឲ្យដឹងថា៖
“មហាសន្និបាតរបស់សម្ព័ន្ធភាពសហករវៀតណាមត្រូវបានរៀបចំឡើង
ក្រោយពីមហាសន្និបាតបក្សទូទាំងប្រទេស ដើម្បីអនុវត្តន៍គោលជំហររបស់បក្ស
ក្នុងសកម្មភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដែលដំបូងបង្អស់គឺវិស័យ
សេដ្ឋកិច្ចសហករ។ វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅទៅក្នុង
ខឿនសេដ្ឋកិច្ចសកល ដោយហេតុនេះសេដ្ឋកិច្ចសហករមានឱកាសជាច្រើនផង
និងការសាកល្បងក៏ច្រើនដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ