មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានបិទបញ្ចប់

(VOV)_មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្ស ប្រជាជន​កម្ពុជា​ (CPP)
 រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបាន​ចេញ
​សេចក្តីថ្លែងការណ៍ ជាមួយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការធ្វើកំណែ​ទម្រង់ស៊ីជម្រៅ ស្វែង
​រក​​ប្រជាប្រិយភាពសម្រាប់ប្រកួត ប្រជែងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨​ខាង​មុខ​
នេះ​។ មហាសន្និបាត ក៏បានបោះឆ្នោតបញ្ចូលសមាជិកថ្មី ៣០៦រូប ទៅក្នុងគណៈ
​កម្មា​ធិ​ការ​កណ្តាលផងដែរ។នៅក្នុងសន្និសីទកាសែត​ បន្ទាប់ពីមហាសន្និបាត អ្នកនាំ
ពាក្យនៃ​CPP រដ្ឋមន្ត្រីក្រសួងព័ត៍មានលោកខៀវ​កាញ្ញា​​​រី​ទ្ធ​បានអោយដឹងថា៖ បណ្ដា
សមាជិក ​សមាជិកា​​មជ្ឈឹម​​ដែលទើបនឹងបានជ្រើស​តាំងនេះ សុទ្ធតែជាអ្នកវ័យក្មេង​ 
មានអាយុ​ក្រោម​៥០​​ ស្មើ​នឹង៨០%។

មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានបិទបញ្ចប់ - ảnh 1
រដ្ឋមន្ត្រីក្រសួងព័ត៍មានលោកខៀវ​កាញ្ញា​​​រី​ទ្ធ​

          សេចក្ដីប្រកាសពោលខាងលើក៏បានអោយដឹងថា៖ មហាសន្និបាតបានឯកភាព
អនុម័តរបាយការណ៍ស្ដីពី៖សភាពការណ៍រួម ២០១៣-២០១៤ ស្ថាន​ភាព​បោះឆ្នោត​ស
ភា នីតិកាលទី៥ និងទិសដៅរបស់គណបក្សក្នុងឆ្នាំ២០១៥ និងនា​ពេលខាងមុខ​នេះ​។​ 
សេច​ក្ដីប្រកាសនេះក៏បានលើកច្បាស់ថា៖ កម្ពុជាបន្តគាំទ្រ​ចំណងសាមគ្គីភាព និង​
កិច្ច​ស​ហ​ប្រ​តិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការ​អន្តរជាតិដើម្បីរួមចំណែកកា
រពារ​សន្តិភាព​ ស្ថិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ