មហាសន្និបាតសន្ទនាជាតិស៊ីរីអនុម័តលើឯកសារចំនួន ៣

(VOVWORLD) - ស៊ីរីគប្បីក្លាយទៅជាប្រទេសប្រជាធិបតេយ្យនិងប្រជាជនត្រូវមានសិទ្ធិ សម្រេចអនាគតរបស់ខ្លួន។ 
មហាសន្និបាតសន្ទនាជាតិស៊ីរីអនុម័តលើឯកសារចំនួន ៣  - ảnh 1 មហាសន្និបាតសន្ទនាជាតិស៊ីរីអនុម័តលើឯកសារចំនួន ៣ 

(VOVworld) – ស៊ីរីគប្បីក្លាយទៅជាប្រទេសប្រជាធិបតេយ្យនិងប្រជាជនត្រូវមានសិទ្ធិ សម្រេចអនាគតរបស់ខ្លួន។ នេះគឺជាខ្លឹមសារស្នូលក្នុងសេចក្តីប្រកាសរបស់មហាសន្ទ នាជាតិស៊ីរីនៅទីក្រុង Sochi ដែលត្រូវបានប្រកាសនាថ្ងៃទី ៣០ មករា លើគេហទំព័រ របស់ក្រសួងការបរទេសរុស្ស៊ី។ មហាសន្និបាតសន្ទនាជាតិស៊ីរីបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ មករា នៅរុស្ស៊ីដោយមានការចូលរួមរបស់តំណាងចំនួន ១៣៩៣ នាក់និងអ្នក សង្គេតការចំនួន ៥០ នាក់។ មហាសន្និបាតបានអនុម័តលើឯកសារសំខាន់ចំនួន ៣ រួមមានសេចក្តីថ្លែងការណ៍បញ្ចប់មហាសន្និបាត សារអំពាវនាវរបស់បណ្ដាតំណាងចូល រួមនិងបញ្ជីឈ្មោះបេក្ខជនចូលរួមគណៈកម្មាធិការស្រាវជ្រាវបណ្ដាបញ្ហាទាក់ទិនដល់ គំរោងរដ្ឋធម្មនុញ្ញឬហៅថាការចូលរួមគណៈកម្មាធិការរដ្ឋធម្មនុញ្ញ។ រុស្ស៊ីបានប្រកាស ថា៖ មហាសន្និបាតសន្ទនាជាតិស៊ីរីជាការបោះជំហានសំខាន់ដំបូងក្នុងការសម្រុះ សម្រួលជាតិនៅស៊ីរី ហើយប្រហែលទទួលបានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ