មហាសន្និបាតអង្គការសហប្រជាជាតិ បន្តសម័យប្រជុំបន្ទាន់ពិសេសស្តីពីស្ថានភាពប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។
មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN |
មហាសន្និបាតអង្គការសហប្រជាជាតិនឹងបន្តកិច្ចប្រជុំបន្ទាន់ពិសេសលើកទី១០ ស្តីពីស្ថានភាពប៉ាឡេស្ទីន (ESS-10) នាថ្ងៃទី១០ ខែឧសភាខាងមុខ ក្នុងបរិបទ ដែលអាមេរិកកាលពីខែមេសាបានច្រានចោលពង្រាងសេចក្តីសម្រេចចិត្តដែលអំពាវនាវឱ្យមានការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ។ លោកស្រី Monica Grayley អ្នកនាំពាក្យរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បាននិយាយថា ក្នុងលិខិតមួយច្បាប់ដែលបានផ្ញើមកកាលពីថ្ងៃទី ២៦ ខែមេសា ប្រធាន Francis បានក្រើនរំលឹកជាមួយប្រទេសជាសមាជិកថា ការបន្ត ESS-10 គឺអាស្រ័យលើសំណើរបស់អារ៉ាប៊ីសាអូឌីត ម៉ូរីតានី និងអ៊ូហ្គង់ដា ក្នុងនាមជាប្រធានក្រុមអារ៉ាប់ ប្រធានអង្គការនៃក្រុមសហប្រតិបត្តិការឥស្លាម និង ប្រធានគណៈកម្មាធិការសម្របសម្រួលនៃចលនាមិនចូលបក្សសម្ព័ន្ធនៅអង្គការសហប្រជាជាតិ។
មុននោះ នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេចដែលស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ បើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតលើសំណើដំឡើងឋានៈពីអ្នកសង្កេតការណ៍របស់ប៉ាឡេស្ទីនទៅជាសមាជិកផ្លូវការនៃអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដីផងដែរ៕