មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) អនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពី ការជំរុញរបៀបវារៈអវកាសឆ្នាំ២០៣០

(VOVWORLD) - នាថ្ងៃទី២៦ ខែតុលា មហាសន្និបាតនៃអ.ស.បបានសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃការជំរុញរបៀបវារៈអវកាសឆ្នាំ២០៣០ ដោយចាត់ទុកថា នេះជាកម្លាំង ចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងសេចក្ដីសម្រេចចិត្តដែល បានអនុម័តនាថ្ងៃទី២៦ ខែតុលា បានឲ្យដឹងថា មហាសន្និបាតបានអញ្ជើញគណៈ កម្មាធិការនៃអ.ស.បសង្កេតតាមដានការប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព។ សេចក្ដីសម្រេចចិត្តនេះក៏បានសង្កត់ធ្ងន់ទៅលើតួនាទីនៃកិច្ចសហប្រតិបតិ្ត ការអន្តរជាតិសំដៅធានាថា បច្ចេកវិទ្យានិងវិទ្យាសាស្ត្រអវកាសក៏ដូចជាកម្មវិធី នានាចំណុះផ្នែកនេះ នឹងបម្រើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកែ លំអជីវភាពរស់នៅរបស់មនុស្សលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ