មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំងសមាជិកថ្មីចំនួន១៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

(VOVWORLD) - ប្រទេសទាំងនេះនឹងមានអាណត្តិរយៈ ពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។
មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំងសមាជិកថ្មីចំនួន១៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ Kyodo/TTXVN)
នៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៩ ខែតុលា បានបោះឆ្នោតជ្រើស តាំងសមាជិកថ្មីចំនួន ១៨ ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមមានប្រទេស សមាជិកចំនួន ៤៧ ក្នុងនោះអាសនៈត្រូវបានបែងចែកទៅឱ្យក្រុមតំបន់នានាដើម្បី ធានាឱ្យមានតំណាងតាមទីតាំងភូមិសាស្ត្រ។ ប្រទេសទាំងនេះនឹងមានអាណត្តិរយៈ ពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។
តាមរយៈការបោះឆ្នោតសម្ងាត់ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះ ឆ្នោតជ្រើសតាំង បេនីន បូលីវី កូឡុំប៊ី ស៊ីប សាធារណរដ្ឋឆែក សាធារណរដ្ឋប្រជាធិប តេយ្យកុងហ្គោ អេត្យូពី ហ្គាំប៊ី អ៊ីស្លង់ កេនយ៉ា កោះម៉ាស្យែល ម៉ិកស៊ិក ម៉ាសេដូនៀខាងជើង កាតា កូរ៉េខាងត្បូង អេស្ប៉ាញ ស្វីស និងថៃ ជាសមាជិកនៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៥-២០២៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ