មហាសន្និបាតអន្តរសភាទ្វីបអាស៊ីលើកទី ៨
|
មហាសន្និបាតអន្តរសភាទ្វីបអាស៊ីលើកទី ៨ (Image: APA) |
(VOVworld) - នាព្រឹកថ្ងៃទី ៩ ធ្នូ នៅរាជធានីភ្នំពេញកម្ពុជា មហាសន្និបាត
អន្តរសភាទ្វីបអាស៊ីលើកទី ៨ (APA 8) បានបើកជាផ្លូវការ។ មហាសន្និបាត
លើក នេះមានការចូលរួមរបស់ថ្នាក់ដឹកនាំនិងតំណាងរដ្ឋសភានិងព្រឹទ្ធសភា
នៃ ប្រទេសជាសមាជិករបស់ APA ។ ដោយប្រធានបទ «ការជំរុញសន្តិភាព
ការផ្សះផ្សានិងកិច្ចសន្ទនាក្នុងអាស៊ី» មហាសន្និបាតលើកនេះនឹងប្រមូលផ្តុំ
ទៅលើការខ្វែងគំនិតរវាងប្រទេសនានាកសាងនិងអនុវត្តវប្បធម៌សម្រុះ
សម្រួលសំដៅជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានការអភិវឌ្ឍន៍។ នៅកិច្ចប្រជុំ
បំរុងដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ៨ ធ្នូ ក្រុមប្រឹក្សារគ្រប់គ្រង APA
បានពិភាគ្សានិងអនុម័តលើ របៀបវារៈសំរាប់កិច្ចប្រជុំជាផ្លូវការនិងការបោះ
ឆ្នោតជ្រើសតាំងប្រធានអនុប្រធាននិងអ្នករបាយការណ៍នៃមហាសន្និបាត
ទន្ទឹមនឹងនោះ អង្គសន្និសីទនឹងផ្តល់មតិ ចំពោះបទថ្លែងសន្ទរៈកថាបើក
កិច្ចប្រជុំក្រុមប្រឹក្សារគ្រប់គ្រង APA របស់ប្រធាន ព្រឹទ្ធសភាប៉ាគីស្ថាននិង
ជាប្រធាន APA លោក Mian Raza Rabbani ៕