មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១បានប្រារព្ធឡើងយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ

(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ក្រោមមូលបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” បានប្រារព្ធឡើងយ៉ាងមហោឡារឹកនាព្រឹកទី ៨ ខែកញ្ញា តាមប្រព័ន្ធវីដេអូ។ 
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១បានប្រារព្ធឡើងយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ - ảnh 1 តំណាងដែលចូលរួមក្នុងកិច្ចប្រជុំអញ្ជើញគោរពទង់ជាតិ (រូបថត៖ VGP)

អញ្ជើញចូលរួមពិធីបើក មានវត្តមាន នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ ២០២០, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១ រូមទាំងប្រធានរដ្ឋសភានៃប្រទេសសមាជិក អង្គទូតនានា អង្គការអន្តរជាតិនិងភ្ញៀវកិត្តិយស។

អញ្ជើញថ្លែងមតិបើក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១ បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលមហាសន្និបាត AIPA ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋសភាក៏ដូចជារដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដើម្បីជំនះរាល់ការលំបាក ដើម្បីការអភិវឌ្ឍសហគមន៍អាស៊ាន។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១បានប្រារព្ធឡើងយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ - ảnh 2ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមកិច្ចប្រជុំ AIPA ៤១ (រូបថត៖ VGP)

យោងតាមប្រធាន AIPA ៤១ មូលបទខាងលើពិតជាសមស្រប និងបានឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព ជំរុញឱ្យរដ្ឋាភិបាលនិងប្រជាជនអាស៊ានក្នុងការជំនះរាល់ការលំបាក លើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការដើម្បីសហគម ន៍ អាស៊ានប្រកបដោយវិបុលភាព៖ “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះមូលបទជាក់ស្តែងរបស់ AIPA ៤១  លើកនេះ ដែលមានទាំងលក្ខណៈទាន់ហេតុការផង និងលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងផង។ យ៉ាងណាមិញ សភានីមួយៗ គួរតែប្រគៀកស្មារជាមួយរដ្ឋាភិបាល ដើម្បីរិះរកវិធានការសម្រាប់ទប់ស្កាត់ជំងឺរាតត្បាត ស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច ឱ្យបានឆាប់រហ័ស ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងកំឡុងពេលកើតមានជំងឺរាតត្បាតក៏ដូចជាក្រោយពេលមានជំងឺរាតត្បាត។ សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ាន រហូតដល់ឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ យើងទាំងអស់គ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងយកប្រជាជនជាស្នូល ហើយធ្វើសកម្មភាពដោយ ឈរលើស្មារតីគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិ”។  នេះប់ើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរក ថា តាមប្រព័ន្ធវីដេអូ ជូនដល់មហាសន្និបាត ក្នុងនោះ លោកបានបញ្ជាក់ថា៖ “ជាងពេលណាៗទាំងអស់ នេះជាពេលវេលាដែល AIPA បន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ដែលកំពុងលេចឡើងជារូបរៀង។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ពហុភាគីនិយម ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងគោរពច្បាប់ ដើម្បីតំបន់និងពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកនេះមានគោលបំណង ដើម្បីសហគមន៍អាស៊ានរឹងមាំ ស្អិតរមួត មានតួនាទីអន្តរជាតិ ផ្តោតទៅលើប្រជាជននិងនិងប្រកាន់យកប្រជាជនជាស្នូល”

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១បានប្រារព្ធឡើងយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ - ảnh 3មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) បានប្រារព្ធឡើងយ៉ាងមហោឡារឹក នាព្រឹកទី ៨ ខែកញ្ញាតាមប្រព័ន្ធវីដេអូ (រូបថត៖ VGP)

អញ្ជើញថ្លែងសន្ទរកថាក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង AIPA - អាស៊ាន សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងលើកឡើងទិសដៅនាពេលខាងមុខ៖ “បណ្តាញប្រតិបត្តិច្បាប់និងនីតិប្បញ្ញត្តិអាស៊ានបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីសម្រេចប្រកបដោយជោគជ័យ នូវផែនការមេ ដោយឈរលើសសរ ស្តម្ភចំនួន ៣ គឺ នយោបាយ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការជំរុញកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច រួមបញ្ចូលនិងអនុវត្តន៍យ៉ាងសមស្របរាល់សេចក្តីសម្រេចចិត្តអាស៊ានជាមួយបណ្តាកម្មវិធីអភិវឌ្ឍន៍ជាតិ។ យើងខ្ញុំសង្ឃឹមថាសមាជិកសភាទាំងអស់នឹងផ្តល់អនុសាសន៍ ហើយរួមជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ក្នុងការដាក់ចេញលើទិសដៅអភិវឌ្ឍអាស៊ាន ការបង្កើតចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដោយយកប្រជាជនជាស្នូល។ លើសពីនេះទៅទៀត រដ្ឋសភានៃបណ្តាប្រទេសគួរតែចូលរួមសហការជាមួយរដ្ឋាភិបាលនៃប្រទេសអាស៊ានដើម្បីកសាងសហគមន៍អាស៊ានមួយ ដែលគោរពច្បាប់ សមភាព និងគោរពគ្នាទៅវិញទៅមក”

បន្ទាប់ពីពិធីបើកមកនឹងប្រព្រឹត្តទៅសម័យប្រជុំពេញអង្គលើកទី ១ ដោយមានសុន្ទរកថារបស់ប្រធានគណៈ ប្រតិភូសភា AIPA; សុន្ទរកថារបស់ប្រធានប្រតិភូអ្នកសង្កេតការណ៍និងសុន្ទរកថារបស់ភ្ញៀវកិត្តយស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ