មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ

មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVworld)-ពិធីបិទបញ្ចប់មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥ (ABG5) បានប្រ
 ព្រឹត្តទៅនាយប់ថ្ងៃទី៣តុលានៅទីក្រុង Da Nang ។ ក្រោមប្រធានបទ “មហាសាគភ្លឺ
ចែងចាំង អនាគតស្រស់បំព្រង” នោះ ABG5 ឆ្នាំ២០១៦បានបង្ហាញឲ្យឃើញនូវសារ
មួយអំពី ទឹកដីវៀតណាមស្រស់ស្អាតរួសរាយរាក់ទាក់និងពោរពេញទៅដោយសា
មគ្គភាពក្នុងពិភពសន្តិ ភាពដោយឆ្ពោះទៅអនាគតស្រស់បំព្រង។ អញ្ជើញថ្លែងមតិ
ក្នុងពិធីបិទបញ្ចប់នេះ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍ និងជាប្រធានគណៈបញ្ជា ណែនាំមហោស្រពនេះបានអះអាងថា៖

“មេដាយសរុបចំនួន១៧២គ្រឿងដែលមហោស្រពជូនចំពោះកីឡាករ កីឡាការិនី
មកពីប្រទេសនិងតំបន់ដែនដីទាំង៣៥លើទ្វីបអាស៊ី។​ទោះបីជាកីឡាករ កីឡាការិនី
ខ្លះពុំ ទទួលបានមេដាយក៏ពិតមែន ប៉ុន្តែនៅពេលចូលរួមមហោស្រពនេះគឺកីឡាករ
កីឡា​ការិនីទាំងអស់សុទ្ធតែដណ្តើមបានជ័យជម្នះរួចទៅហើយ។ នោះជាជ័យជម្នះ
នៃចំណង ចំណូលចិត្ត ការប្តេជ្ញានិងជាជ័យជម្នះនៃសាមគ្គីភាពនិងមិត្តភាពសំដៅ
ឆ្ពោះទៅពិភព លោកសន្តិភាពមួយ អនាគតសម្បូររុងរឿងសម្រាប់ប្រជាជាតិអាស៊ី
ទាំងអស់ផងដែរ”។

        ចូលរួមក្នុងមហោស្រពនេះ ក្រុមកីឡាវៀតណាមឈរលំដាប់ថ្នាក់ទី១ដោយ
ទទួលបានមេដាយសរុប ១៣៩ គ្រឿង (មេដាយមាសចំនួន៥២គ្រឿង មេដាយប្រាក់
 ចំនួន ៤៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន៤៣គ្រឿង)។ ឈរលំដាប់ថ្នាក់ទី២គឺក្រុម
​កីឡាថៃហើយក្រុមកីឡាចិនឈរលំដាប់ថ្នាក់ទី៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ