ម៉ាឡេស៊ី “សោកស្ដាយ” ចំពោះការសម្រេចចិត្តផ្ដាច់ទំនាក់ទំនងរបស់ស.ប.បកូរ៉េ

(VOVWORLD) - នាថ្ងៃទី១៩ មីនា ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្ដីប្រកាសស្ដីពីការ សម្រេចចិត្តក្នុងថ្ងៃដដែលរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីត្យកូរ៉េ ដែល បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយមួយនេះ។ 
ម៉ាឡេស៊ី “សោកស្ដាយ” ចំពោះការសម្រេចចិត្តផ្ដាច់ទំនាក់ទំនងរបស់ស.ប.បកូរ៉េ - ảnh 1ស្ថានទូតស.ប.បកូរ៉េប្រចាំម៉ាឡេស៊ីកាលពីថ្ងៃទី១៩ មីនា។ (រូបថត៖ AFP/VNA)
សេចក្ដីប្រកាស សង្កត់ធ្ងន់ថា ម៉ាឡេស៊ីមានការ “សោកស្ដាយយ៉ាងខ្លាំង” ចំពោះសេចក្ដីសម្រេចចិត្ត កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២១ របស់ស.ប.បកូរ៉េ ដែលផ្ដាច់ទំនាក់ទំនងការទូតជាមួយ រដ្ឋបាល គូឡាឡាំពួ ព្រមទាំងចាត់ទុកថា កាយវិកានេះ “មិនមានលក្ខណៈស្ថាបនា” នោះឡើយ។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ីក៏ឲ្យដឹងថែមទៀតថាប្រទេសនេះនឹងបិទស្ថានទូតប្រចាំទីក្រុងព្យុងយ៉ាង ហើយសំណូមពរឲ្យបុគ្គលិកការ ទូតទាំងអស់នៅស្ថានទូតស.ប.បកូរ៉េប្រចាំគូឡាឡាំពួនិងគ្រួសារញាតិសន្ដានត្រូវចាកចេញក្នុងរង្វង់៤៨ម៉ោង។
មុននោះ ស.ប.បកូរ៉េបានប្រកាសពីការកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ ម៉ាឡេស៊ី បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើបត្យាប័នពលរដ្ឋស.ប.បកូរ៉េ ឈ្មោះ Mun Col Myong ទៅកាន់អាមេរិក។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានដកស្រង់សេចក្ដីប្រកាសនៃក្រសួងការបរទេសដែលបញ្ជាក់ថា ព្យូងយ៉ាង ចាត់ទុកការដែលគូឡាឡាំពួធ្វើបត្យាប័នពលរដ្ឋស.ប.បកូរ៉េទៅកាន់អាមេរិក គឺជា “ទង្វើ អរិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ