ម៉ាឡេស៊ីកំណត់កាលបរិច្ឆេទក្នុងបោះឆ្នោតសកល

(VOVWORLD) -ការបោះឆ្នោតនេះត្រូវបានចាត់ទុកជាការសាកពិសោធន៍ដ៏លំបាកបំផុតចំពោះគណបក្សសម្ព័ន្ធភាពកាន់អំណាចនាបច្ចុប្បន្នដែលដឹកនាំប្រទេសអស់រយៈពេល ៦១ ឆ្នាំហើយ។ 


គណកម្មាធិការរៀបចំការបោះឆ្នោត ម៉ាឡេស៊ី (EC) នាថ្ងៃទី ១០ មេសា បានជូនដំណឹងថា៖ ប្រទេសខ្លួននឹងរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៩ ឧសភាខាងមុខ។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកជាការសាកពិសោធន៍ដ៏លំបាកបំផុតចំពោះគណបក្សសម្ព័ន្ធភាពកាន់អំណាចនាបច្ចុប្បន្នដែលដឹកនាំប្រទេសអស់រយៈពេល ៦១ ឆ្នាំហើយ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ប្រធាន EC លោក Mohd Hashim Abdullah បានឲ្យដឹងថា៖ បេក្ខជននានានឹងត្រូវបានតែងតាំងនាថ្ងៃទី ២៨ មេសា ពោលគឺយុទ្ធនាការបោះឆ្នោតនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ១១ ថ្ងៃផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ