ម៉ាឡេស៊ីប្រកាសជាផ្លូវការ៖ ការបាត់ខ្លួនយន្តហោះ MH370 គឺជា ឧប្បត្តិមួយ


ម៉ាឡេស៊ីប្រកាសជាផ្លូវការ៖ ការបាត់ខ្លួនយន្តហោះ MH370 គឺជា ឧប្បត្តិមួយ  - ảnh 1
ម៉ាឡេស៊ីប្រកាសជាផ្លូវការ៖ ការបាត់ខ្លួនយន្តហោះ MH370 គឺជា ឧប្បត្តិមួយ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ មករា ម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា៖ ការបាត់ខ្លួន
យន្តហោះ MH 370 នៃក្រុមហ៊ុនអាកាសចរណ៍ជាតិគឺជាឧប្បត្តិមួយ។ អ្នកដំណើរ
និងក្រុមអ្នកបើកបរយន្តហោះទាំងអស់ត្រូវបានចាត់ទុកថាស្លាប់អស់ទៅ ហើយ។ អ្នកប្រមុខផ្នែកអាកាសចរណ៍ស៊ីវិលម៉េឡេស៊ី លោក Azharuddin Abdul Rahman
បានលើកច្បាស់ថា៖ ទោះបីជា រដ្ឋាភិបាលម៉ាឡេស៊ីនិងក្រុមហ៊ុន អាកាសចរណ៍
ជាតិទទួលស្គាល់ព័ត៌មានពោលខាងលើក្តី ប៉ុន្តែ យុទ្ធនាការស្វែងរក​យន្តហោះ
MH 370 នៅត្រូវបានបន្តដោយមានការជួយឧបត្ថម្ភរបស់ចិននិងអ៊ូស្ត្រាលី។ ក្រសួងគមនាគមន៍និងដឹកជញ្ជូនម៉ាឡេស៊ីគ្រោងប្រកាសរបាយការណ៍ដំបូងអំពីការ ធ្វើស៊ើបអង្គេតរឿងហេតុនេះ នាថ្ងៃទី ៧ មិនា ខាងមុខ។ បណ្ដាគ្រួសាររបស់ជនរង​គ្រោះនឹងទទួលបានប្រាក់សង់វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ