ម៉ាឡេស៊ីរៀបចំផែនទី ស្វែងរកទីកន្លែងយន្តហោះបាត់ខ្លួន QZ 8501


ម៉ាឡេស៊ីរៀបចំផែនទី ស្វែងរកទីកន្លែងយន្តហោះបាត់ខ្លួន QZ 8501  - ảnh 1
ម៉ាឡេស៊ីរៀបចំផែនទី ស្វែងរកទីកន្លែងយន្តហោះបាត់ខ្លួន QZ 8501 (Image: VNA)

(VOVworld) –  នាថ្ងៃទី ៣០ ធ្នូ មេបញ្ជាការកងទ័ពជើងទឹកម៉ាឡេស៊ី ឧត្តមនាវី
Abdul Aziz Jaafar បានប្រកាសផែនទីស្វែងរកទីកន្លែងយន្តហោះ QZ 8501 បាត់
ខ្លួននិង ផែនការត្រួតពិនិត្យលើសមុទ្រ។ ផែនទីនេះកំណត់ច្បាស់លាស់បណ្ដា
ទីកន្លែងស្វែង រកយន្តហោះបាត់ខ្លួននៅសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងកោះ
Borneo និងសមុទ្រ Java។ តាមតួរលេខស្ថិតិរបស់ក្រសួងគមនាគមម៉ាឡេស៊ីបាន
ឲ្យដឹងថា៖ គិតមកដល់ពេលនេះ មានបុគ្គលិកចំនួន ១១៣០ នាក់និងមធ្យោបាយ
ចំនួន ៥៧ គ្រឿងត្រូវបានដាក់ពង្រាយក្នុងយុទ្ធនាការស្វែងរកនិងជួយសង្គ្រោះ
យន្តហោះបាត់ខ្លួននេះ។​ ក្រៅពីនោះ ឥណ្ឌូណេសីក៏ទទួលបានការជួយឧបត្ថម្ភ
របស់សឹង្ហបុរីនិងអ៊ូស្ត្រាលីក្នុងការស្វែងរកពោលខាងលើ។ អង់គ្លេស កូរ៉េខាងត្បូង
ចិន ឥណ្ឌានិងអាមេរិកក៏បានផ្តល់ជំនួយ។ នាបច្ចុប្បន្ន នាវារបស់អាមេរិក USS Burke ត្រូវបានបញ្ជូនទៅកាន់សមុទ្រ Java ដើម្បីជួយឧបត្ថម្ភការងារស្វែងរកនិងជួយ
សង្គ្រោះយន្តហោះបាត់ខ្លួន QZ 8501៕

ប្រតិកម្មទៅវិញ

ផ្សេងៗ