ម៉ាឡេស៊ីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះMH17តាមរយៈមហាសន្និបាតអ.ស.ប

ម៉ាឡេស៊ីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះMH17តាមរយៈមហាសន្និបាតអ.ស.ប - ảnh 1
អ្នកសង្កេតការនៅកន្លែងយន្តហោះ MH 17 ធ្កាក់​(រូបថតៈ Reuters)

(VOVworld)-រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យ
ដឹងនាថ្ងៃទី២១កញ្ញាថា​ នឹងស្វែងរកយុត្តិធម៌សម្រាប់ជនរង គ្រោះដោយការធ្លាក់
យន្តហោះ MH17 នាពេលកន្លងទៅ តាមរយៈមហាសន្និបាត អ.ស.ប។ តាមនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក​ Najib Razak នឹងបញ្ចូនសារ ១នេះរបស់រដ្ឋាភិបាល
ម៉ាឡេស៊ី ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ លោក ក៏បានពិភាក្សាអំពីបញ្ហា
នេះជាមួយថ្នាក់ដឹកនាំរបស់ប្រទេសមួយចំនួន ក្នុងនោះ មានប្រធានាធិបតី
អាមេរិក លោក Barack Obama នាយករដ្ឋ​មន្រ្តីហូឡង់លោក Mark Rutte និងនា
យករដ្ឋមន្រ្តីអូស្រ្តាលី លោក Tony Abbott ក្នុងកិច្ចប្រជុំរបស់ មហាសន្និបាតអ .ស.ប​
ដែល​កំពុងប្រព្រឹត្តទៅនៅទីក្រុង New York របស់​ អាមេរិក។​ លោក Hussein អះអាង
ថា ប្រទេសរបស់ខ្លួនមានសិទ្ធិទាមទារយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងសោកនាដកម្ម
 MH17 និងបង្ខំឲ្យជនបង្ករឿងហេតុត្រូវទទួល ខុសត្រូវចំពោះអំពើរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ