យកចិត្តទុកដាក់ និងថែទាំបុណ្យតេតដល់កម្មករ ពលករដែលជួបការលំបាកនៅខេត្ត Bac Lieu
(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែមករា នៅសហព័ន្ធពលករខេត្ត Bac Lieu អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមហាផ្ទៃមជ្ឈិមលោក Vo Van Dung បានជួបសំណេះសំណាលជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់កម្មករ ពលករដែលជួបការលំបាកចំណុះសហជីពខេត្ត ក្នុងឱកាសនិទាឃរដូវឆ្នាំថោះ បញ្ចស័ក២០២៣ ។
អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមហាផ្ទៃមជ្ឈិមលោក Vo Van Dung ជូនអំណោយដល់កម្មករ កម្មការិនី និងពលករដែលជួបការលំបាក់។ (រូបថត៖ TTXVN) |
ថ្លែងមតិនៅពិធីនេះ លោក Vo Van Dung បានចែករំលែក និងលើកទឹកចិត្តដល់កម្មករ និយោជិតឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើពលកម្ម ផលិតកម្ម ជំនះពុះពារលើការលំបាក ឈានឡើងក្នុងជីវភាពរស់នៅ ទន្ទឹមនឹងនោះជូនពរដល់កម្មករ និយោជិតទាំងអស់អំណរឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ។ ក្នុងឱកាសនេះដែរ លោក Vo Van Dung បានប្រគល់អំណោយចំនួន ១០០ កញ្ចប់ ជូនដល់កម្មករ និយោជិតដែលជួបការលំបាក (ចំណែកអំណោយនីមួយៗមានតម្លៃ ៣០០.០០០ ដុង និងសាច់ប្រាក់ ១ លានដុង) ៕