យុជនឡាវចំនួន ២៩ នាក់ នឹងចូលរួមកម្មវិធិនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧

(VOVWORLD) -នាថ្ងៃទី ៧ តុលា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ក្នុងឱកាសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧លើកទី ៤៤ ឆ្នាំ ២០១៧។
យុជនឡាវចំនួន ២៩ នាក់ នឹងចូលរួមកម្មវិធិនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧ - ảnh 1យុជនឡាវចំនួន ២៩ នាក់ នឹងចូលរួមកម្មវិធិនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧ 

នាថ្ងៃទី ៧ តុលា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ក្នុងឱកាសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧លើកទី ៤៤ ឆ្នាំ ២០១៧។ គណៈចាត់តាំងបានឲ្យដឹងថា ចូលរួមកម្មវិធីនេះ គឺជាឱកាសសម្រាប់យុវជនឆ្នើមរបស់ឡាវបង្ហាញពីចំណេះដឹង ទេពកោសល្យ និងតួនាទីរបស់ខ្លួននៅឆាកអន្តរជាតិ។ ជាពិសេសគឺឆ្នាំ ២០១៧ យុវជនឡាវបានសកម្មចូលរួមរាល់សកម្មភាពដ៏រស់រវើកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន និង លើកទី ២០ យុវជនចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ - ជប៉ុន ចាប់ពីឆ្នាំ ១៩៩៨។ ឆ្នាំនេះ មានតំណាងយុវជនចំនួន ២៩ បានជ្រើសរើសចូលរួមកម្មវិធីនេះ ក្នុងរយៈពេលចាប់ពីថ្ងៃទី ២៤ តុលា ដល់ថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៧ នៅជប៉ុន កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ