យថាទស្សន៍សហប្រតិបត្តិការបារាំង-វៀតណាមក្នុងផ្នែកបច្ចេកវិទ្យាអវកាស

យថាទស្សន៍សហប្រតិបត្តិការបារាំង-វៀតណាមក្នុងផ្នែកបច្ចេកវិទ្យាអវកាស - ảnh 1
សិក្ខាសាលា

(VOV)_ថ្លែងមតិនៅក្នុងសិក្ខាសាលាបារាំង-វៀតណាមៈ បច្ចេកវិទ្យា អវកាស 
និងបណ្ដាការអនុវត្ត ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ឧសភា នៅ​ទីក្រុងហាណូយ។
 អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមុំ ​លោក Tran Van Tung បាន
អោយដឹងថា៖ បណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាម​ ជានិច្ចកាលមានគោលបំណង បើក
ទូលាយទំនាក់ទំនងសហប្រតិបត្តិការ ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ជាមួយខឿនវិទ្យា
សាស្ត្រ ជឿនលឿន ដែលក្នុងនោះមានបារាំងផង។ វៀតណាមបានកំណត់បច្ចេក
វិទ្យាអវកាស ជាបញ្ហា១ក្នុងចំណោមបញ្ហាអាទិភាពអភិវឌ្ឍន៍ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅវៀតណាម ដល់ឆ្នាំ ២០២០ និងចក្ខុវិស័យ
ដល់ឆ្នាំ ២០៣០។ ស្ដីពីសក្ដានុភាព​សហប្រិតបត្តិការខាងបច្ចេកវិទ្យាផ្កាយរណប
 រវាងវៀតណាមនិងបារាំង លោក ​Antonie Monsaingeon អគ្គនាយករង សម្ព័ន្ធក្រុម
ហ៊ុន CLS បានចាត់ទុកថា៖ ​វៀតណាមដើរចំទិស ដោយបានអនុវត្តបច្ចេកវិទ្យា
ផ្កាយរណប ចូលក្នុងវិស័យនានា ដោយសារវានឹងជួយវៀតណាមធ្វើជាម្ចាស់
 បច្ចេកវិទ្យាផ្កាយរណបក្នុងអនាគត។ ​លោក Antonie Monsaingeon ​ជឿជាក់ថា៖ 
នាពេលខាងមុខនេះ ​បារាំងនឹងសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមយ៉ាង
ច្រើនថែមទៀត​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ