យុទ្ធជនវ័យក្មេងបន្តឧស្សាហ៍ព្យាយាមសំរេចឲ្យបានល្អនូវភារកិច្ច

(VOVWORLD) - យុទ្ធជនវ័យក្មេងបន្តឧស្សាហ៍ព្យាយាមសំរេចឲ្យបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន។ នេះជាសំណូមពររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong លេខាបក្សទ័ពមជ្ឈឹម នៅពេលជួបសន្ទនាជាមួយ តំណាងឆ្នើមចំនួន៦០រូបដែលមកចូលរួមមហាសន្និបាតសម្ព័ន្ធសមាគមយុវជន កងទ័ពលើកទី៩នាថ្ងៃទី៨ វិច្ចិកា។

យុទ្ធជនវ័យក្មេងបន្តឧស្សាហ៍ព្យាយាមសំរេចឲ្យបានល្អនូវភារកិច្ច - ảnh 1អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយយុទ្ធជនវ័យក្មេង (រូបថត៖ TTXVN) 


លើកតម្កើងនូវស្នាដៃរបស់យុវវ័យកងទ័ព លោកអគ្គលេខាបក្សអះអាងថា សម្ព័ន្ធសមាគមយុវជន ជាកម្លាំងស្នូលនៃប្រទេសជាតិ។ ដោយហេតុនេះ បក្ស ជានិច្ចកាលបង្កគ្រប់លក្ខណៈសំរាប់ជំនាន់វ័យក្មេងក្នុងការសិក្សារៀនសូត្រ និង ធ្វើពលកម្ម ព្រមទាំងបញ្ជាណែនាំ ពូនជ្រំឲ្យជំនាន់វ័យក្មេងធំដឹងក្ដី រួមវិភាគទាន សំរាប់ប្រទេសជាតិ សំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ