យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖មានបន្ថែមការចោទប្រកាន់ អំពើរំលោភខាងហិរញ្ញវត្ថុតម្រង់ទៅលើលោក Donald Trump

យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖មានបន្ថែមការចោទប្រកាន់ អំពើរំលោភខាងហិរញ្ញវត្ថុតម្រង់ទៅលើលោក Donald Trump - ảnh 1
លោក Donald Trump ថ្លែងមតិក្នុងយុទ្ធនាការបោះឆ្នោតនៅរដ្ឋ New Hampshire
កាលពីថ្ងៃទី២៩ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - ការិយាល័យអគ្គរដ្ឋអាជ្ញាញូវយ៉កលោក​ Eric T.Schneiderman នា
ថ្ងៃទី៣ តុលា បានផ្ញើរលិខិតទៅកាន់មូលនិធិសប្បុរសធម៌របស់បេក្ខជន ប្រធានា
ធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដោយសំណូមពរឲ្យមូលនិធិ
នេះ បញ្ចប់ភ្លាមៗនូវសកម្មភាពទាក់ទាញទឹកប្រាក់ រៃអង្គាស ក៏ដូចជាការធ្វើអន្តរា
គមន៍ទៅក្នុងសកម្មភាពរបស់មូលនិធិផ្សេងៗទៀត នៅក្រុងញូវយ៉ក។លិខិតពោល
ខាងលើឲ្យដឹងថា មូលនិធិ Donald Trump បាន រំលោភច្បាប់ដោយសារវាមិនទាន់
ត្រូវបានចុះបញ្ជីឈ្មោះជាមួយរដ្ឋអំណាចរដ្ឋ ញូវយ៉ក អំពីសកម្មភាពរៃអង្គាសប្រាក់
ពីសហគមន៍នៅឡើយទេ។
នាថ្ងៃដដែល បេក្ខជនប្រធានាធិបតីលោក Donald Trump រួមជាមួយក្រុមការ
ងារក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន បានឡើងសម្លេងរិះគន់កាសែត “The New
 York Times” ក្រោយពីករណីដែលកាសែតនេះប្រកាសរបាយការណ៍ពន្ធមួយ
ដែលសរឲ្យឃើញថា មហាសេដ្ឋីអចលនទ្រព្យរូបនេះ ហាក់ដូចជាបានគេចច្បាប់
ដើម្បីមិនបង់ពន្ធប្រាក់ចំណូលឯកជនក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ។លោក
 Trump បានបដិសេធនូវការបង់ពន្ធតែបន្តិចបន្តួចឬមិនបង់សម្បី តែមួយកាក់
ព្រមទាំងសង្កត់ធ្ងន់ថា លោកជាអ្នកជំនាញការអំពីច្បាប់បន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ