យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ កំណត់គោលដៅជាក់ស្តែង​ចំនួន ១១ សម្រាប់សហគមន៍

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ឧសភា នៅទីក្រុង Hai Phong គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤។ ពិធីនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណែតជាមួយខេត្ត Tuyen Quang ខេត្ត Dak Lak និងសម្ព័ន្ធយុវជនប្លុកធុរកិច្ចមជ្ឈិម។

យុទ្ធនាការនេះគឺសំដៅលើកកម្ពស់ស្មារតីស្ម័គ្រចិត្តរបស់សមាជិកសម្ព័ន្ធយុវជន ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោះស្រាយបញ្ហាដែលសង្គមមានការយកចិត្តទុកដាក់។

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ កំណត់គោលដៅជាក់ស្តែង​ចំនួន ១១ សម្រាប់សហគមន៍ - ảnh 1ពិធីចេញដំណើរយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ រូបថត៖ dangcongsan.vn

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ បានកំណត់គោលដៅចំនួន ១១ រួមមានការរៀបចំសមាជិកនិងយុវជនចំនួន ១០ លាននាក់ ដើម្បីចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត; សាងសង់ផ្លូវស៊ីវិល័យថ្មីយ៉ាងហោចណាស់ ៥០០ផ្លូវ, ផ្ទះសប្បុរសធម៌ ផ្ទះមេត្តាធម៌ ផ្ទះកន្សែងក្រហម ចំនួន១០០០ខ្នង; ដាំដើមឈើថ្មីយ៉ាងហោចណាស់ ៨ លានដើម; គាំទ្រការអនុវត្តនូវគំនិតផ្តួចផ្តើមចំនួន ២៥.០០០ របស់សមាជិកសម្ព័ន្ធយុវជន; ផ្តល់ប្រឹក្សាការងារសម្រាប់សមាជិកសម្ព័ន្ធយុវជនយ៉ាងហោចណាស់ ១ លាននាក់។ ភ្លាមៗបន្ទាប់ពីពិធីបើក សកម្មភាពជួយជ្រោមជ្រេងជាច្រើនត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដូចជា៖ កម្មវិធីបោះជំហានដើម្បីសហគមន៍ដំណាក់កាលទី ១៦; ការពិនិត្យពិគ្រោះសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃដល់កម្មករវ័យក្មេងចំនួន ២.៥០០នាក់ និងការចូលរួមសកម្មភាពតាមខ្លឹមសារសំខាន់ៗចំនួន ៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ