យុទ្ធនាការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨៖ ជ័យជំនះនៃសេចក្ដីស្នេហាជាតិដ៏ជ្រាលជ្រៅ និងបំណងប្រាថ្នាសន្តិភាព ឯករាជ្យ និងសេរីភាព
(VOVWORLD) - លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch បានលើកច្បាស់ថា យុទ្ធនាការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ ជាពិសេសគឺយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រគឺជាការប្រយុទ្ធខាងបញ្ញា និងកម្លាំងដ៏ប្ដូរផ្ដាច់បំផុតរវាងវៀតណាមជាមួយសត្រូវក្នុងការតស៊ូប្រឆាំងចក្រក្រពត្តិអាមេរិក ជួយសង្គ្រោះប្រទេសជាតិ ហើយទីបញ្ចប់យើងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ រុងរឿង។
លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN) |
យុទ្ធនាការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ គឺ ជ័យជំនះនៃសេចក្ដីស្នេហាជាតិដ៏ជ្រាលជ្រៅ និងបំណងប្រាថ្នាសន្តិភាព ឯករាជ្យ និងសេរីភាព។ លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងយ៉ាងដូច្នេះ នៅពេលផ្ដល់បទសម្ភាន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមស្ដីពីជ័យជំនះប្រវត្តិសាសាស្ត្រ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។
លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch បានលើកច្បាស់ថា យុទ្ធនាការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ ជាពិសេសគឺយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រគឺជាការប្រយុទ្ធខាងបញ្ញា និងកម្លាំងដ៏ប្ដូរផ្ដាច់បំផុតរវាងវៀតណាមជាមួយសត្រូវក្នុងការតស៊ូប្រឆាំងចក្រក្រពត្តិអាមេរិក ជួយសង្គ្រោះប្រទេសជាតិ ហើយទីបញ្ចប់យើងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ រុងរឿង។ ជ័យជំនះនេះបានរំដោះប្រជាជនវៀតណាម ភូមិភាគខាងត្បូងពីនឹមគ្រប់គ្រងរបស់ចក្រពត្តិ។ បញ្ចប់រយៈពេល ២១ ឆ្នាំ នៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកជួយសង្គ្រោះប្រទេសជាតិ និង ៣០ ឆ្នាំ នៃការរំដោះប្រជាជាតិ ព្រមទាំងបញ្ចប់ការដែលប្រទេសមហាអំណាចនៅលើពិភពលោកបានធ្វើអន្តរាគមន៍ខាងយោធានៅវៀតណាមក្នុងរយៈពេលជាង ១០០ ឆ្នាំផងដែរ៕