យុទ្ធសាស្ត្រថ្មីរបស់វៀតណាមសម្រាប់ឧស្សាហកម្ម ៤.០ មានគោលដៅពោរពេញទៅដោយមហិច្ឆតា

(VOVWORLD) - លោក David Jarkulisch អ្នកការទូតធ្វើការនៅស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅទីក្រុងហាណូយ នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក (mzv.cz) នាពេលថ្មីៗនេះបានវាយតម្លៃអំពីយុទ្ធសាស្ត្រថ្មីរបស់វៀតណាមចំពោះឧស្សាហកម្ម ៤.០ មានគោលដៅពោរពេញទៅដោយមហិច្ឆតា។
យុទ្ធសាស្ត្រថ្មីរបស់វៀតណាមសម្រាប់ឧស្សាហកម្ម ៤.០ មានគោលដៅពោរពេញទៅដោយមហិច្ឆតា - ảnh 1យុទ្ធសាស្ត្រថ្មីរបស់វៀតណាមសម្រាប់ឧស្សាហកម្ម ៤.០ មានគោលដៅពោរពេញទៅដោយមហិច្ឆតា (រូបថត៖ TTXVN)

ក់ស្តែង អ្នកជំនាញ David Jarkulisch បានមានប្រសាសន៍ថា៖ រដ្ឋាភិបាល វៀតណាម បានអនុម័តលើយុទ្ធសាស្ត្រថ្មី ដើម្បីសម្របខ្លួនជាមួយសេដ្ឋកិច្ចទៅនឹងបដិវត្តឧស្សាហកម្មលើកទី ៤ ក្នុងគោលបំណងផ្លាស់ប្តូរគំរូកំណើននាពេលបច្ចុប្បន្ន ដោយភាគច្រើនផ្អែកទៅលើការប្រើប្រាស់កម្លាំងពលកម្មមានតម្លៃទាប ។

ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថានឹងបង្កើនចំណែកនៃខឿនសេដ្ឋកិច្ចឌីជីថលក្នុងផលិតផលក្នុងស្រុកសរុបកើនឡើងដល់ ៣០% នៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនេះក៏នឹងនាំមកនូវ    ឱកាសថ្មីៗជាច្រើនសម្រាប់ក្រុមហ៊ុនឆែក ដែលបានចាប់ផ្តើមបង្កើតនៅក្នុងវិស័យនេះនៅវៀតណាមផងដែរ ដូចជាក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិតឬធនាគារឌីជីថលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ