យោធាមីយ៉ាន់ម៉ាសន្យាផ្ទេរអំណាចក្នុងពេលឆាប់ៗនេះ
(VOVWORLD) - កងទ័ពមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១៦ ខែកុម្ភៈបានសន្យាថានឹងរៀបចំការបោះឆ្នោតនិងផ្ទេរអំណាចនាពេលឆាប់ៗនេះ ព្រមទាំងបានបដិសេធការធ្វើរដ្ឋប្រហារក៏ដូចជាការចោទប្រកាន់ពីរលកនៃការធ្វើបាតុកម្មដែលមានអំពើហិង្សាក្នុងស្រុកនាពេលបច្ចុប្បន្នផងដែរ។
ទាហានឈរយាមនៅបុស្តិ៍ត្រួតពិនិត្យមួយនៅតាមផ្លូវទៅកាន់ទីស្នាក់ការសភាក្នុងរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ា (រូបថត៖ REUTERS) |
នៅក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងចាប់ពីថ្ងៃទី ១ ខែកុម្ភៈ នៅពេលដែលអំណាចរដ្ឋនៅក្នុងប្រទេស មីយ៉ាន់ម៉ាត្រូវបានផ្ទេរទៅកាន់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលដឹកនាំដោយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ត្រី Zaw Min Tun បានឲ្យដឹងថា កងទ័ពនឹងមិនកាន់អំណាចយូរទេ ហើយមានគោលដៅរៀបចំការបោះឆ្នោត និងផ្ទេរអំណាចទៅឱ្យភាគីដែលទទួលជ័យជំនះក្នុងការ ឆ្នោតនាពេលខាងមុខនេះ។ ក្នុងអំឡុងពេលនោះ គោលនយោបាយការបរទេសមីយ៉ាន់ម៉ាក៏មិនផ្លាស់ប្តូរទេ។
ប្រទេសមីយ៉ាន់ម៉ានៅតែបើកចំហចំពោះអង្គភាពអាជីវកម្ម និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងអន្តរជាតិ។ ទោះយ៉ាងណាកក៏ដោយរហូតមកដល់ពេលនេះ ពេលវេលានៃការរៀបចំការបោះឆ្នោតនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕