យន្តហោះមួយគ្រឿងរបស់កងកំលាំងកងទ័ពអាមេរិកត្រូវបានធ្លាក់​នៅអាហ្វហ្គានីស្ថាន

យន្តហោះមួយគ្រឿងរបស់កងកំលាំងកងទ័ពអាមេរិកត្រូវបានធ្លាក់​នៅអាហ្វហ្គានីស្ថាន - ảnh 1
យន្តហោះមួយគ្រឿងរបស់កងកំលាំងកងទ័ពអាមេរិកត្រូវបានធ្លាក់​នៅអាហ្វហ្គានីស្ថាន(internet)

មន្ត្រីការពារប្រទេសអាមេរិក បានអោយដឹងថា៖ យន្តហោះមួយគ្រឿង ​ប្រភេទ Black
Hawk របស់កងកំលាំងកងទ័ពអាមេរិក ត្រូវបានធ្លាក់​ នាថ្ងៃ​​ទី​១៩ មេសាក្នុងពេលកំពុង បំពេញបេសកកម្មនៅអាហ្វហ្គានីស្ថាន។ នាពេល កើត​ឡើងគ្រោះថ្នាក់នេះ​ នៅលើ
យន្តហោះ​មានទាហានចំនួន 4 ​នាក់ និង​នាបច្ចុប្បន្ន មិនទាន់ដឹងច្បាស់​អំពីជោគ វាសនា របស់ទាហានទាំងនោះ​ទេ។​ ក្នុងសេចក្ដីជូនដំណឹង របស់កងកំលាំង ជួយ ឧបត្ថម្ភសន្តិសុខអន្តរជាតិ ប្រចាំនៅអាហ្វហ្គានីស្ថាន (ISAF) របស់ NATO បានអោយ
ដឹងថា៖​មូលហេតុ​នៃ​គ្រោះថ្នាក់នេះ អាចដោយសា​លក្ខណះ អាកាសធាតុអាក្រក ​
ហើយក៏អាច​ស្ថិត​ក្នុង​ករណី វាយតបតវិញ​របស់ពួកឧទ្ទាមតាលីបង់ ឬកងកំលាំង​
ក្រោក​ឈរ​ឡើង នៅអាហ្វហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ