យុវជនត្រូវឈានមុខគេក្នុងការអនុវត្តនូវសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០

(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ ធ្នូ សមសន្និបាតទូទាំងប្រទេសសម្ព័ន្ធ យុរ ជនកុម្មុយនិស្តហូជីមិញលើកទី១១បានឈានចូលថ្ងៃធ្វើការចុងក្រោយ ដោយ បានបង្ហាញមុខគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនគណៈកម្មាធិការអចិន្ត្រៃយ៍ មជ្ឈឹមសម្ព័ន្ធយុវជន 
យុវជនត្រូវឈានមុខគេក្នុងការអនុវត្តនូវសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ - ảnh 1 យុវជនត្រូវឈានមុខគេក្នុងការអនុវត្តនូវសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០

នាព្រឹកថ្ងៃទី ១៣ ធ្នូ សមសន្និបាតទូទាំងប្រទេសសម្ព័ន្ធយុរជនកុម្មុយនិស្តហូជីមិញលើកទី ១១ បានឈានចូលថ្ងៃធ្វើការចុងក្រោយ ដោយបានបង្ហាញមុខគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជន គណៈកម្មាធិការអចិន្ត្រៃយ៍ មជ្ឈឹមសម្ព័ន្ធយុវជន និងលេខាធិការដ្ឋានមជ្ឈឹមសម្ព័ន្ធយុវជនអាណត្តិ ១១ នីតិកាល ២០១៧ - ២០២២។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃថា មហាសន្និបាតត្រូវបានរៀបចំឡើងប្រកដោយជោគជ័យល្អប្រសើរទាំងខ្លឹមសារ និងរូបភាព ហើយមានការទាក់ទាញ នាំចលនាកិច្ចការសម្ព័ន្ធយុវជន និងចលនាយុវជនកាន់តែស៊ីជម្រៅ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

          “ប្រទេសជាតិមានក្ដីជឿជាក់ទៅលើជំនាន់យុវវ័យ ហើយយុវវ័យនៅទូទាំងប្រទេសគប្បីត្រៀមខ្លូនជាស្រេចដើម្បីរួមចំណែកក្នុងការប្រឆាំងនឹងភាពឧនថយ និងគ្រោះផ្សេងៗទៀត។ យុវជនគប្បីក្លាយទៅជាអ្នកឈានមុខគេ ដោយមានស្មារតីក្លាហាន។ ខ្ញុំជឿជាក់ថាមិត្តវ័យក្មេងទាំងឡាយនឹងជាអ្នកចាប់ផ្ដើមអាជីពថ្មី អ្នកបច្ចេកទេស ពាណិជ្ជករសកល និងជាអ្នកការពារមាតុប្រទេសយ៉ាងអងអាចក្លាហាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ