យុវជនរដ្ឋធានីដាក់ពង្រាយសកម្មភាពជាច្រើនក្នុងឱកាស "ទិវាសមាជិកសម្ព័ន្ធយុវជន" ឆ្នាំ ២០២៤
(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២៤) កាលពីថ្ងៃទី ២៤ ខែមីនា សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំកម្មវិធី “ទិវាសមាជិកសម្ព័ន្ធយុវជន” ឆ្នាំ ២០២៤ ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។
"ទិវាសមាជិកសម្ព័ន្ធយុវជន" គឺជាឱកាសមួយដើម្បីសម្ព័ន្ធយុវជន បញ្ជាក់ពីតួនាទីនិងការទទួលខុសត្រូវចំពោះសង្គម; ការថែទាំ ជួយឧបត្ថម្ភ និងបំប៉ន់សមាជិកសម្ព័ន្ធយុវជន ពង្រឹង និងអភិវឌ្ឍ។ យោងតាមលោក Nguyen Tien Hung អនុលេខាសម្ព័ន្ធយុវជនទីក្រុងហាណូយ បានឲ្យដឹងថា ៖ “សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ និងសមាជិកសម្ព័ន្ធយុវជនរដ្ឋធានី បន្តអនុវត្តគម្រោងនិងការងារចម្រុះជាច្រើន ដោយផ្តោតលើខ្លឹមសារដូចជា៖ លើកទឹកចិត្តដល់ការបង្កើតសម្ព័ន្ធយុវជននៅតាមគ្រឹះស្ថាន និងអាជីវកម្មក្រៅរដ្ឋាភិបាល ការអនុវត្តគម្រោងសុខុមាលភាពសង្គម សកម្មភាពដើម្បីសហគមន៍។ សកម្មភាពទាំងនេះមានគោលដៅរួម គឺបង្កើតបរិយាកាសហាត់ពត់លត់ដំសម្រាប់សមាជិកសម្ព័ន្ធយុវជន ដូច្នេះយុវជនមានឱកាសចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម”។
ឆ្នាំនេះ សម្ព័ន្ធយុវជនទីក្រុងហាណូយបានអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បីថែទាំដល់សមាជិកនិងកុមារដូចជា៖ ផ្តល់អំណោយជាច្រើនកញ្ចប់ដល់សិស្សានុសិស្សមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ យុវវ័យរដ្ឋធានីក៏បានអនុវត្តការងារសុខុមាលភាពសង្គម និងសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ជាច្រើនផងដែរ៕