យុវជនវៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ

(VOVWORLD) -នាថ្ងៃទី ២២ តុលា នៅទីក្រុងហាណូយ អង្គការយុវជនអន្ដរជាតិឯករាជ្យក្រៅរដ្ឋាភិបាល មិនយកប្រាក់កម្រៃ AIESEC វៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំវេទិកាសម្លេងវ័យក្មេង -YouthSpeak Forum វៀតណាម ២០១៧។
យុវជនវៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ - ảnh 1យុវជនវៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ 

នាថ្ងៃទី ២២ តុលា នៅទីក្រុងហាណូយ អង្គការយុវជនអន្ដរជាតិឯករាជ្យក្រៅរដ្ឋាភិបាល មិនយកប្រាក់កម្រៃ AIESEC វៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំវេទិកាសម្លេងវ័យក្មេង -YouthSpeak Forum វៀតណាម ២០១៧។ វេទិកានេះបានប្រមូលផ្ដុំតំណាងវ័យក្មេងឆ្នើមជាង ៥០០ នាក់ រួមទាំងការចូលរួមរបស់ថ្នាក់ដឹកនាំសហគ្រាស និងអ្នកធ្វើសកម្មភាពសង្គម។ នៅទីនេះ អង្គប្រជុំបានលើកឡើងនូវគំនិតថ្មី និងប្រែក្លាយជាសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពចំនួន ១៧ នៃអង្គការសហប្រជាជាតិ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពទាំង ១៧ ក្នុងកម្មវិធីសកម្មភាពនៃអង្គការសហប្រជាជាតិ ដោយឆ្ពោះទៅដោះស្រាយក្រុមបញ្ហាសំខាន់ៗចំនួន ៣ ពោលគឺ៖ ភាពក្រីក្រ វិសមភាពភេទ និងការបំពុលបរិស្ថាន។ វេទិកាសម្លេងវ័យក្មេងក៏បានពិភាក្សាអំពីឱកាស និងការសាកល្បងចំពោះជំនាន់វ័យក្មេងក្នុងបដិវត្តឧស្សាហកម្ម ៤.០ ទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ