យុវវ័យវៀតណាមស្ម័គ្រចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារមាតុប្រទេស

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ នាថ្ងៃទី២៥ មិនា មជ្ឈឹមសម្ព័ន្ធយុវជននិងសម្ព័ន្ធយុវជននៃខេត្ត ជាច្រើនបានរៀបចំសកម្មភាពដោយមានការចូលរួមរបស់យុវជនជាច្រើនកុះករ។
នាយប់ថ្ងៃទី២៥ មិនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រោយពីពិធី
រំលឹក ខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍ដ៏សំខាន់នេះ ពិធីប្រគល់ប័ណ្ណសរសើរជូនកម្មា
ភិបាល សម្ព័ន្ធយុវជននិងសមាជិកសម្ព័ន្ធយុវជនជាគំរូនៅទូទាំងប្រទេសចំនួន៨៤
នាក់ក្នុងឆ្នាំ ២០១៥។ថ្លែងសន្ទរកថានៅពិធីនេះ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជន
កុម្មុយនិស្ត ហូជីមិញលោក Nguyen Dac Vinh បានសង្កត់ធ្ងន់ថា ក្នុងអំឡុង៨៤ឆ្នាំ
ចាប់បដិសន្ធិ អភិវឌ្ឍន៍ និងរីកធំធាត់ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានអះ
អាងនូវឫទ្ធានុភាព ដ៏អង់អាចក្លាហាន ទឹកចិត្តស្មោះត្រង់ជាដាច់ខាតចំពោះបក្ស ចំ
ពោះប្រជាជាតិ។លោកបានឲ្យ ថែមទៀតថា៖
យុវវ័យវៀតណាមស្ម័គ្រចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារមាតុប្រទេស - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅទីក្រុងហូជីមិញ (រូបថត៖TTXVN)

“ដើម្បីពង្រីកប្រពៃណី៨២ឆ្នាំកសាង​ រីកធំធាត់ក្រោមទង់សម្ព័ន្ធយុវជនកុម្មុយនិស្ត
ហូជីមិញដ៏រុងរឿង កម្មាភិបាលសម្ព័ន្ធយុវជននិងសមាជិកសម្ព័ន្ធយុវជនទាំងឡាយ
សូមសន្យាថា នឹងសាមគ្គី ស្រុះចិត្តគំនិត ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត
បញ្ញារបស់ ខ្លួន ដើម្បីអនុវត្តន៍គោលដៅនានាដែលមហាសន្និបាតទូទាំងប្រទេស
លើកទី១០បាន ដាក់ចេញប្រកបដោយជោគជ័យ ប្រឡងប្រណាំងបង្កើតស្នាដៃ
ស្វាគមន៍មហាសន្និ បាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំង
ប្រទេសលើកទី១២។”
នាថ្ងៃដដែល នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅ
កម្មវិធី “យុវវ័យ Thai Nguyen មោទនៈបោះជំហានក្រោមទង់បក្ស” ដោយមានការ
ចូលរួម របស់យុវជនជាង២០០នាក់ដែលតំណាងឲ្យយុវជនរាប់ម៉ឺននាក់លើភូមិ
ភាគខេត្ត។
ជាមួយគ្នានោះ សម្ព័ន្ធយុវជនខេត្ត Lam Dong បានរៀបចំជំនួបសន្ទនា online រវាង
ថ្នាក់ដឹកនាំខេត្ត​ជាមួយកម្មាភិបាលសម្ព័ន្ធយុវជនឯកទេសនៅទូទាំងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ