រកឃើញ ADN របស់អ្នកសមគំនិតក្នុងការវាយប្រហារនៅប៉ារីស

រកឃើញ ADN របស់អ្នកសមគំនិតក្នុងការវាយប្រហារនៅប៉ារីស - ảnh 1
ជនរងគ្រោះត្រូវបានសង្គ្រោះក្នុងការវាយប្រហារភេរវកម្មនៅប៉ារីស (រូបថត៖AFP/TTXVN)

(VOVworld) - ប្រភពព័ត៌មានមួយពីភាគីបារាំងនាថ្ងៃទី២១ មិនា ឲ្យដឹងថា ប៉ូលីស
បានរកឃើញ ADN របស់ Najim Laachraoui ជាអ្នកសមគំនិតថ្មីក្នុងការវាយប្រហារ
នៅទីក្រុងប៉ារីសកាលពីខែវិច្ចិកាឆ្នាំមុន នៅលើជាតិផ្ទុះត្រូវបានប្រើប្រាស់ក្នុងការ
វាយប្រហារនោះ។ព័ត៌មានពោលខាងលើត្រូវបានប្រកាសបន្ទាប់ពីជំនួបរវាងព្រះ
រាជអាជ្ញាប៊ែលហ្សិកនិងបារាំងនៅរាជធានីព្រុចសែល របស់ប៊ែលហ្សិកសំដៅ
ពិភាគ្សាអំពីការស៊ើបអង្កេតចំពោះការវាយប្រហារភេរវកម្មបង្ហូរឈាមនៅប៉ារីស។
បុរស Laachraoui មានអាយុ២៤ឆ្នាំ បានទៅកាន់ស៊ីរីកាលពីខែកុម្ភៈឆ្នាំ ២០១៣ ត្រូវ
បានចាត់ទុកថា ប្រើប្រាស់លិខិតក្លែងដើម្បីវិលត្រឡប់ទៅអឺរ៉ុបកាល ពីខែកញ្ញាឆ្នាំ
២០១៥រួមជាមួយជនដៃដល់ស្នូលនៃការវាយប្រហារពោលខាងលើនោះគឺ Saleh
Abdeslam ដែលទើបនឹងបានប៉ូលីសចាប់ខ្លួននាថ្ងៃទី១៨ មិនា  កន្លងទៅ។បុរស
 Laachraoui នាបច្ចុប្បន្ននៅកំពុងលាក់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ