រកឃើញករណីឆ្លងវីរុស Zika ច្រើនថែមទៀតនៅសឹង្ហបុរី


រកឃើញករណីឆ្លងវីរុស Zika ច្រើនថែមទៀតនៅសឹង្ហបុរី  - ảnh 1
រកឃើញករណីឆ្លងវីរុស Zika ច្រើនថែមទៀតនៅសឹង្ហបុរី (VNA)

(VOVworld) – នាថ្ងៃទី ២៩ សីហា ក្រសួងសុខាភិបាលនិងស្ថាប័នបរិស្ថានជាតិ
 សឹង្ហបុរីបានឲ្យដឹងថា៖ គេបានរកឃើញករណីឆ្លងវីរុស Zika ចំនួន ១៥ ថែមទៀត
 ដែលធ្វើឲ្យអ្នកឆ្លងវីរុសគ្រោះថ្នាក់នេះនៅសឹង្ហបុរីឡើងដល់ ៥៦ នាក់។ តាម
សេចក្តីប្រកាសថា៖ អ្នកជំងឺភាគច្រើនគឺជាកម្មករជាជនបរទេសដែលធ្វើការ
នៅ ការដ្ឋានសាងសង់មួយ។ អ្នកជំងឺភាគច្រើនត្រូវបានព្យាបាល ហើយកំពុង
ស្តារ ឡើងវិញ ប៉ុន្តែ វេជ្ជបណ្ឌិតបានរំលឹកថា៖ មាននារីសឹង្ហបុរីជាច្រើននាក់
បានសូមធ្វើ តេស្តទាក់ទិនដល់វីរុសនេះ។ មុននោះ នាថ្ងៃទី ២៧ សីហា ក្រសួង
សុខាភិបាល សឹង្ហបុរីបានរកឃើញករណីឆ្លងវីរុស Zika ដំបូងនៅតំបន់
Aljunied ប៉ែក អាគ្នេយ៍ប្រទេសនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ