រក្សាសន្តិភាពក្នុងសម័យមានភាពប្រែប្រួល - ឆ្ពោះទៅរកសមត្ថភាពបន្សាំនិងខ្លួនទីពឹងខ្លួនខ្ពស់ថែមទៀតក្នុងតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ថែរក្សាសន្តិភាពក្នុងសម័យមានភាពប្រែប្រួល- ឆ្ពោះទៅសមត្ថភាពបន្សាំនិងខ្លួនទីពឹងខ្លួនកាន់តែខ្ពស់ថែមទៀតក្នុងតំបន់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានការទូតសហការជាមួយមូលនិធិ Konrad Adenauer Stiftung (អាឡឺម៉ង់) ដោយមានការចូលរួមពីតំណាងវៀត ណាមនិងអន្តរជាតិជាង ២០០ នាក់ ។ 
រក្សាសន្តិភាពក្នុងសម័យមានភាពប្រែប្រួល - ឆ្ពោះទៅរកសមត្ថភាពបន្សាំនិងខ្លួនទីពឹងខ្លួនខ្ពស់ថែមទៀតក្នុងតំបន់ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ thegioivietnam)

ដោយមានជំនួបពិភាក្សាចំនួន ៦ វគ្គនៃសិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកប្រាជ្ញ អ្នកធ្វើគោលនយោបាយ វៀតណាមនិងអន្តរជាតិដោយផ្តោតសំខាន់លើការវាយតម្លៃអំពីបញ្ហាប្រឈមនិងឱកាសសម្រាប់ប្រទេសនានាក្នុងការថែរក្សាបរិស្ថាន សន្តិភាពនិងវិបុលភាព ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ សិក្ខាសាលានេះបានធ្វើឡើងរហូតដល់ដំណាច់ថ្ងៃទី ៦ ខែធ្នូខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ