រាជរដ្ឋាភិបាលថៃស្នើឲ្យបណ្ដាកំលាំងនយោបាយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញការបង្រួបបង្រួម


រាជរដ្ឋាភិបាលថៃស្នើឲ្យបណ្ដាកំលាំងនយោបាយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញការបង្រួបបង្រួម - ảnh 1
រាជរដ្ឋាភិបាលថៃស្នើឲ្យបណ្ដាកំលាំងនយោបាយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញការបង្រួបបង្រួម (VNA)

(VOVworld) – ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក
 Prawit Wongsuwan នាថ្ងៃទី ១៦ មករា បានឲ្យដឹងថា៖ លោកនឹងស្នើឲ្យ
គណៈបក្ស និងកំលាំងនយោបាយទាំងអស់នៅប្រទេសនេះចុះហត្ថលេខា
លើកិច្ចព្រម ព្រៀងមួយសំដៅជំរុញដំណើរការសម្រុះសម្រួលជាតិ។ ប៉ុន្តែ
រដ្ឋមន្ត្រីការពារជាតិ ថៃក៏បានអះអាងថា៖ ដំណើរសម្រុះសម្រួលនេះមិន
ទាក់ទិនដល់ការលើកលែង ទោសរបស់រដ្ឋាភិបាលឬព្រះរាជវង្សានុរង្ស
ឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ ទៀត លោក  Nattawut Saikua
មេដឹកនាំនៃរណសិរ្ស​ឯកភាពដើម្បីប្រជាធិប តេយ្យប្រឆាំងរបបផ្តាច់
ការ (UDD) (ភាគីអាវក្រហម) បានសម្តែងការមន្ទិលសង្ស័យអំពី
លទ្ធភាពនៃការដោះស្រាយដែលរដ្ឋាភិបាលយោធាបានដាក់ចេញ។
 ប៉ុន្តែភាគីអាវក្រហមក៏បានប្រកាសគាំទ្ររាល់ការខំប្រឹងប្រែងជាក់
ស្តែងរបស់រដ្ឋាភិបាលផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ