រដ្ឋញូវយ៉កនឹងបង្កើនការធ្វើតេស្ត Covid-19 សម្រាប់មនុស្សចំនួន ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ

(VOVWORLD) - នាបច្ចុប្បន្ននេះ រដ្ឋញូវយ៉កបានធ្វើតេស្តិ៍សំណាកប្រមាណ ២០.០០០ ជារៀងរាល់ថ្ងៃ ហើយជាមធ្យមមានករណីឆ្លងជំងឺថ្មីចំនួន ៦.០០០ ករណីត្រូវបានរកឃើញ។ 
រដ្ឋញូវយ៉កនឹងបង្កើនការធ្វើតេស្ត Covid-19 សម្រាប់មនុស្សចំនួន ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ - ảnh 1 សកម្មភាពព្យាបាលជំងឺរបស់គ្រូពេទ្យ

កាលពីថ្ងៃទី ២៥ ខែមេសា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីស្ថានភាពជំងឺរាតត្បាត អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo បានប្រកាសថា លោកនឹងបង្កើនសមត្ថភាពធ្វើតេស្តិ៍វីរុស SARS-CoV-2 របស់រដ្ឋឡើង ៤ ម៉ឺន នាក់ ក្នុងមួយថ្ងៃ។ មុខសញ្ញាដែលទទួលបានការអាតិភាពគឺ បុគ្គលិកសុខាភិបាល និងបុគ្គលិកដែលធ្វើការលើវិស័យសំខាន់ៗ។ លោក Cuomo ក៏បានប្រកាស ថាលោកនឹងចុះហត្ថលេខាលើអនុក្រិត្យ ដែលអនុញ្ញាតឱ្យឱសថការីឯករាជ្យធ្វើតេស្តលើករណី Covid-19 ដែលជាប់សង្ស័យ។ នាបច្ចុប្បន្ននេះ រដ្ឋញូវយ៉កបានធ្វើតេស្តិ៍សំណាកប្រមាណ ២០.០០០ ជារៀងរាល់ថ្ងៃ ហើយជាមធ្យមមានករណីឆ្លងជំងឺថ្មីចំនួន ៦.០០០ ករណីត្រូវបានរកឃើញ។ ញូវយ៉កគឺជារដ្ឋដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត បើប្រៀបធៀបនឹងរដ្ឋនានានៅសហរដ្ឋអាមេរិក មានករណីឆ្លងជំងឺជាង ២៨២.០០០ នាក់ ហើយមានករណីស្លាប់ជាង ២២.០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ