រដ្ឋធានីហាណូយ និងខេត្ត Binh Dinh តភ្ជាប់ការអភិវឌ្ឍទេសចរណ៍

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយ និងមន្ទីរទេសចរណ៍ខេត្ត Binh Dinh បានសម្របសម្រួល រៀបចំសន្និសីទតភ្ជាប់ការអភិវឌ្ឍទេសចរណ៍ រវាងទីក្រុងហាណូយ និងខេត្ត Binh Dinh ក្នុងដំណាក់កាលធម្មតាថ្មី។ 
រដ្ឋធានីហាណូយ និងខេត្ត Binh Dinh តភ្ជាប់ការអភិវឌ្ឍទេសចរណ៍ - ảnh 1

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការរវាងសមាគមទេសចរណ៍ទីក្រុងហាណូយ សមាគមទេសចរណ៍ខេត្ត Binh Dinh និងសមាគមទេសចរណ៍វៀតណាម (រូបថត៖ kinhtedothi.vn )

ការតភ្ជាប់នេះ មានគោល បំណងសម្រេចឲ្យបានគោល ដៅអភិវឌ្ឍន៍ទេសចរណ៍ ទន្ទឹមនឹងការអនុវត្ត“គោលដៅពីរទន្ទឹមគ្នា” នៃការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផងដែរ។ លោកស្រី Dang Huong Giang ប្រធាននាយកដ្ឋានទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា៖ "រវាងទីក្រុងហាណូយ និងខេត្ត Binh Dinh ក៏ដូចជាមូលដ្ឋានផ្សេងទៀត ត្រូវផ្តោតការយកចិត្តទុកដាក់លើគោលដៅទេសចរណ៍ និងផលិតផលជាក់ស្តែងដូចជានៅតាមតំបន់សុវត្ថិភាព។ យើងនឹងធ្វើបច្ចុប្បន្នភាពនូវបញ្ជីគោលដៅសុវត្ថភាព។ យើងខ្ញុំបានបង្កើតទំព័រ Fanpage រវាងទីក្រុងហាណូយនិងខេត្តនានា ដើម្បីឲ្យខេត្តអាចផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីគោលដៅសុវត្ថិភាព សម្រាប់អាជីវកម្មអាចយល់ដឹងបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ