រដ្ឋធានីហាណូយទទួលភ្ញៀវទេសចរចំនួនជាង១០៥ពាន់នាក់ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២

(VOVWORLD) - នេះពិតជាតួរលេខប្រកបដោយអត្ថន័យ ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ-១៩នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយនាំមកនូវឱកាសស្ដារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញនាពេលខាងមុខនៅរដ្ឋធានី។

រដ្ឋធានីហាណូយទទួលភ្ញៀវទេសចរចំនួនជាង១០៥ពាន់នាក់ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២ - ảnh 1(រូបថត៖ hanoimoi.com.vn)
យោងតាមមន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃនៃ បុណ្យតេតប្រពៃណីឆ្នាំ២០២២ (ចាប់ពីថ្ងៃទី៣១ មករាដល់ថ្ងៃទី៦ កុម្ភៈ) រដ្ឋធានី ហាណូយបានទទួលភ្ញៀវទេសចរចំនួនជាង១០៥ពាន់នាក់។ នេះពិតជាតួរលេខប្រកប ដោយអត្ថន័យ ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ-១៩នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយនាំមកនូវឱកាសស្ដារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញនាពេលខាងមុខនៅរដ្ឋធានី។
ក្នុងអំឡុងបុណ្យតេតឆ្នាំ២០២២ បណ្ដាកេរ្តិ៍ដំណែល គោលដៅវប្បធម៌លើភូមិ សាស្ត្ររដ្ឋធានីនៅបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន មិនទាន់បើកទ្វារទទួលភ្ញៀវ ឡើងវិញនៅឡើយ។ ក្រៅពីនោះ ដើម្បីធានាការងារបង្ការទប់ស្កាត់ការរាតត្បាតនៃ ជម្ងឺកូវីដ-១៩ ពិធីបុណ្យនិទាឃរដូវនានាលើភូមិសាស្ត្រទីក្រុងដូចជា ពិធីបុណ្យវិហារ Soc ពិធីបុណ្យ Dong Da ពិធីបុណ្យវិហារ Hai Ba Trung ពិធីបុណ្យ Tan Vien Son Thanh ក៏ត្រូវផ្អាកផងដែរ។ ប៉ុន្តែគោលដៅទេសចរណ៍ សារមន្ទីរ ឧទ្យានមួយចំនួនបាន បើកទ្វារដើម្បីបម្រើភ្ញៀវទេសចរនិងប្រជាជនរដ្ឋធានីទៅហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ