រដ្ឋធានីហាណូយនិងរដ្ឋធានីវៀងច័ន្ទ (ឡាវ) បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVWORLD) - លោកលេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយបានសង្កត់ធ្ងន់ថា ដោយការពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាពពិសេស រវាងប្រទេសទាំងពីរ បក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងហាណូយជានិច្ចកាលគោរព ហើយធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីកសាងដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ ក៏ ដូចជាខេត្ត ក្រុងនានារបស់ឡាវ ជាពិសេសគឺរដ្ឋធានីវៀងច័ន្ទ។ 

រដ្ឋធានីហាណូយនិងរដ្ឋធានីវៀងច័ន្ទ (ឡាវ) បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1ពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកា ២០ម៉ឺនដុល្លាអាមេរិក និងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់បក្សភាគ រដ្ឋបាល និងប្រជាជនទីក្រុងហាណូយជូនចំពោះប្រជាជនទីក្រុងវៀងច័ន្ទនិងខេត្ត ក្រុងភាគខាង ជើងឡាវចំនួន៨ ដើម្បីរួមចំណែកបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។
នារសៀលថ្ងៃទី២៦ ខែសីហា លេខាគណៈកម្មាធិការបក្ស ប្រធានគណៈប្រតិភូ សមាជិករដ្ឋសភានៃទីក្រុងហាណូយលោក Dinh Tien Dung បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមលោក Sengphet Houngboungnuang ដែលមកជួប សម្ដែងការគួរសមនិងពិភាក្សាការងារ។ លោកលេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយបានសង្កត់ធ្ងន់ថា ដោយការពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាពពិសេស រវាងប្រទេសទាំងពីរ បក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងហាណូយជានិច្ចកាលគោរព ហើយធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីកសាងដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ ក៏ ដូចជាខេត្ត ក្រុងនានារបស់ឡាវ ជាពិសេសគឺរដ្ឋធានីវៀងច័ន្ទ។ ទីក្រុងហាណូយ ស្វាគមន៍ ហើយនឹងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពប្រាស្រ័យ ចែករំលែកបទ ពិសោធន៍ ផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអង្គការបក្ស និងស្ថាប័ន ជំនាញនៃរដ្ឋធានីទាំងពីរ។ ទីក្រុងហាណូយក៏មានបំណង នឹងទទួលបានការគាំទ្រ របស់បក្ស រដ្ឋ រដ្ឋសភាវៀតណាមនិងឡាវ ដើម្បីរួមជាមួយខេត្ត ក្រុងនានារបស់ឡាវ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍សហប្រតិបត្តិការ ជួយ ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងនិងអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
ក្នុងជំនួបធ្វើការនេះដែរ ក៏បានប្រព្រឹត្តទៅពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកា ២០ម៉ឺនដុល្លាអាមេរិក និងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់បក្សភាគ រដ្ឋបាល និងប្រជាជនទីក្រុងហាណូយជូនចំពោះប្រជាជនទីក្រុងវៀងច័ន្ទនិងខេត្ត ក្រុងភាគខាង ជើងឡាវចំនួន៨ សំដៅរួមចំណែកបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ