|
ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ថ្លែងមតិនៅពិធីប្រកាសកិច្ចព្រមព្រៀងឈប់បាញ់ (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២៣ មិថុនា នៅរដ្ឋធានី La Habana ប្រទេសគុយបា
តំណាងរដ្ឋាភិបាលកូឡុំប៊ីនិងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) បានចុះ
ហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងឈប់បាញ់ទ្វេភាគីនិងជានិរន្តរភាព តាមនោះ
បញ្ចប់ការប្រយុទ្ធគ្នាដែលបានអូសបន្លាយក្នុងអំឡុងកន្លះ សតវត្សកន្លងទៅ ហើយ
ជាបុព្វបទសំរាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយរវាង ភាគីទាំងពីរ។
ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍លេខ៧៦ឲ្យដឹងថា សម្រេចបាននូវកិច្ច
ព្រមព្រៀងស្ដីអំពីការឈប់បាញ់ជានិរន្តរភាពនិងលុបបំបាត់អាវុធ ធានាសុវត្ថិភាព
និងប្រយុទ្ធប្រឆាំងអង្គការល្មើសច្បាប់នានា៕