រដ្ឋាភិបាលជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺកូវីដ ១៩

(VOVWORLD) -  មណ្ឌលសម្រាប់ធ្វើចត្តាឡីស័កបម្រើអ្នកដែលឆ្លងកូវីដ ១៩ ឬសង្ស័យថាបានឆ្លងកូវីដ -១៩ ដែលប្រមូលបានមួយចំណែកនៃថ្លៃព្យាបាលជំងឺនឹងទទួលបានការបញ្ចុះតម្លៃ ១០០% លើថ្លៃអគ្គិសនី។

រដ្ឋាភិបាលជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺកូវីដ ១៩ - ảnh 1រដ្ឋាភិបាល អនុញ្ញាតឱ្យបញ្ចុះថ្លៃអគ្គិសនី (រូបថត៖ VOV)

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានយល់ព្រមបញ្ចុះថ្លៃវិក័យប័ត្រអគ្គិសនីសម្រាប់អតិថិជនប្រើប្រាស់អគ្គិសនី នៅតាមបណ្តាខេត្ត ក្រុងដែលត្រូវអនុវត្តន៍ការរក្សាគម្លាតសុវត្ថិភាពសង្គម តាមសារាចរណែនាំលេខ ១៦ ដោយបញ្ចុះតម្លៃពី ១០-១៥% ក្នុងរយៈពេល ២ ខែ។ មណ្ឌលសម្រាប់ធ្វើចត្តាឡីស័កបម្រើអ្នកដែលឆ្លងកូវីដ ១៩ ឬសង្ស័យថាបានឆ្លងកូវីដ -១៩ ដែលប្រមូលបានមួយចំណែកនៃថ្លៃព្យាបាលជំងឺនឹងទទួលបានការបញ្ចុះតម្លៃ ១០០% លើថ្លៃអគ្គិសនី។

ឧបនាយករដ្ឋមន្រ្តី លោក Le Minh Khai បានស្នើឲ្យប្រធានគណៈកម្មាធិការប្រជាជនតាមបណ្តាខេត្តក្រុង តាមសមត្ថភាពរបស់ខ្លួន ត្រូវពិនិត្យជាបន្ទាន់និងកាត់បន្ថយតម្លៃទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនិងគ្រួសារដែលប្រើប្រាស់ទឹកស្អាតកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ -១៩ ជាពិសេសនៅកន្លែងដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គមតាមសារាចរណែនាំលេខ ១៦ របស់នាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្រ្តី Le Minh Khai ក៏បានស្នើឱ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយដឹកនាំសហគ្រាសទូរគមនាគមន៍ដោយពិចារណានិងសម្រេចលើការកែសម្រួលនិងកាត់បន្ថយថ្លៃប្រើប្រាស់ដើម្បីគាំជួយឧបត្ថម្ភដល់អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្ម ជាពិសេសគឺនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងអូសបន្លាយដូចបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ