រដ្ឋាភិបាលត្រៀមរៀបចំដាក់ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងTPP

រដ្ឋាភិបាលត្រៀមរៀបចំដាក់ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងTPP - ảnh 1
ដ្ឋាភិបាលត្រៀមរៀបចំដាក់ជូនរដ្ឋសភាអនុម័តលើកិច្ច
ព្រមព្រៀងTPP


(VOVworld)-ខុទ្ធកាល័យរដ្ឋាភិបាលទើបនឹងជូនដំណឹងនូវការសន្និដ្ឋានរបស់ នាយករដ្ឋមន្ត្រីនៅកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីកិច្ចការត្រៀមរៀបចំដាក់ ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក 
TPP។​សេចក្តីប្រកាសការសន្និដ្ឋាននេះបានសង្កត់ធ្ងន់ថា ការអនុម័តយ៉ាងឆាប់ៗ
លើកិច្ចព្រមព្រៀង TPP គឺមានអត្ថន័យសំខាន់ក្នុងការអះអាងនូវការផ្តេជ្ញានយោ បាយខ្ពស់របស់វៀតណាមនិងសម្តែងនូវតួនាទីជាសមាជិកម្ចាស់ការ សកម្មក្នុង
TPP រួមចំណែកជម្រុញការកែប្រែយន្តការសេដ្ឋកិច្ចទីផ្សារទំនើប និងប្រព័ន្ធច្បាប់
​ជាតិ សំដៅត្រៀមជាស្រេចអនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់កិច្ចសន្យា។ រួម
ជាមួយគ្នានោះ ជួយឲ្យអង្គភាពអាជីវកម្មនានា ប្រជាជននិងសង្គមទាំងមូល មាន
ពេល វេលាគ្រប់គ្រាន់សំដៅម្ចាស់ការចូលរួមខណៈដែលកិច្ចព្រមព្រៀងនេះមាន
សុពល ភាព។ យោងតាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ ច្បាប់
និងការងារត្រៀមរៀបចំរបស់ក្រសួងស្ថាប័ននានា និងរដ្ឋាភិបាលបាន លើកគោល
ដៅដាក់ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង TPP នៅសម័យប្រ ជុំលើកទី១១រដ្ឋ
សភាវៀតណាមនីតិកាលទី១៤ដែលគ្រោងនឹងប្រារព្វនាខែកក្កដា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ