រដ្ឋាភិបាលថៃនឹងស្នើឲ្យកងទ័ពជួយឧបត្ថម្ភធានាសន្តិសុខក្នុងការបោះឆ្នោត

រដ្ឋាភិបាលថៃនឹងស្នើឲ្យកងទ័ពជួយឧបត្ថម្ភធានាសន្តិសុខក្នុងការបោះឆ្នោត - ảnh 1
ឧបនាយករដ្ឋមន្ត្រីថៃ លោក Surapong Tovichakchaikul (Image: Vietnam+)

(VOVworld) - នាថ្ងៃទី ២៧ ធ្នូ ឧបនាយករដ្ឋមន្ត្រីថៃ លោក Surapong Tovichakchaikul
បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះនឹងស្នើឲ្យកងទ័ពជួយឧបត្ថម្ភធានាសន្តិសុខ
ក្នុងរយៈពេលបញ្ជីឈ្មោះជាបេក្ខជនលើកទី ២ នាថ្ងៃទី ២៨ ធ្នូ។ មុននោះ នាថ្ងៃទី ២៦ ធ្នូ រដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រី Yingluck Shinawatra បានបដិសេដសំណើរអំពីការផ្អាកការ
បោះឆ្នោតសកលរបស់គណៈ កម្មាធិការបោះឆ្នោត ក្រោយពីប៉ូលីសម្នាក់ត្រូវបានបាញ
ស្លាប់ក្នុងការប៉ះទង្គិចនៅរាជធានីបាងកក។ ក្នុងរយៈពេល ២ ខែកន្លងមករលកបាតុកម្ម
បានរីករាល ដាលក្នុងទូទាំងប្រទេសថៃដែលធ្វើឲ្យមនុស្សចំនួន ៩០ នាក់ត្រូវស្លាប់។
បាតុការ ទាមទាបង្កើតក្រុមប្រឹក្សាប្រជាជនមួយសំដៅតាមដានបណ្ដាផែនការកំណែ
ទ​ម្រង់ ក្នុងរយៈពេល ១ ឆ្នាំ ដល់ ១៨ ខែមុនពេលដំណើរការបោះឆ្នោតថ្មី។ ខណៈដែល
 នោះ នាយករដ្ឋមន្ត្រី Yingluck Shinawatra បានផ្តើមគំនិតបង្កើតក្រុមប្រឹក្សាទទួលបន្ទុក
កំណែទម្រង់មួយដើម្បីស្វែងរកដំណោះស្រាយសំរាប់វិបត្តិនយោ បាយនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ