រដ្ឋាភិបាលនឹងរាយការណ៍អំពីសភាពការណ៍នៅសមុទ្រខាងកើតក្នុងសម័យប្រជុំលើកទី៧។

​​​​​​​​​​​​                       

រដ្ឋាភិបាលនឹងរាយការណ៍អំពីសភាពការណ៍នៅសមុទ្រខាងកើតក្នុងសម័យប្រជុំលើកទី៧។ - ảnh 1
រូបថតអិនធឺណែត


Vovworld-សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ត្រូវបានប្រារព្ធ
ឡើងនាថ្ងៃទី២០ឧសភានឹងគ្រោងប្រព្រឹត្តទៅក្នុងរយៈពេល២៨ថ្ងៃ (បញ្ចប់នាថ្ងៃទី២៤​
មិថុនា)។ សម័យប្រជុំលើកនេះនឹងពិភាគ្សាអំពីខ្លឹមសារ​សំខាន់​ជាច្រើន ក្នុងនោះលេច
ធ្លោគឺការដែលរដ្ឋសភាលៃទុកពេលវេលា​ជាច្រើន​(៧៥%) ដើម្បីពិនិត្យអនុម័តលើ
គំរោងច្បាប់ចំនួន១១និងសេចក្តីសំរេចចិត្តចំនួន៣​ព្រមទាំងផ្ដល់មតិឲ្យគំរោងច្បាប់
ចំនួន១៦។ គួរឲ្យយកចិត្តទុកដាក់គឺរដ្ឋសភាបានលៃទុក​ពេលវេលាដើម្បីស្ដាប់ឧបនា
យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh រាយការណ៍អំពីស្ថានភាព
នៅសមុទ្រខាងកើត ការដែលចិនដាក់​ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់
ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ដំបន់​ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ការផ្ដួចផ្ដើមគំនិត
ដំណោះស្រាយរបស់​វៀតណាម។
ស្តីអំពីខ្លឹមសារនេះនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១៩ឧសភានៅទីក្រុងហា
ណូយលោក Nguyen Hanh Phuc ប្រធានខុទ្ឋកាល័យរដ្ឋសភាវៀតណាមបានអោយដឹង
ថា៖“ រដ្ឋាភិបាលនឹងរាយការណ៍អំពីសភាពការណ៍នៅសមុទ្រខាងកើតនៅក្នុងកិច្ច
ប្រជុំលើកនេះរបស់រដ្ឋសភា។​បន្ទាប់នោះបណ្តាសមាជិកសមាជិកាសភានឹងផ្លាស់ប្តូរ
មតិដើម្បីបំភ្លឺរាល់បញ្ហា។ដោយឈរលើស្មារតីគោររពច្បាប់រដ្ឋសភាវៀតណាមមានការ
ផ្តួចផ្តើមគំនិតដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធីនិងច្បាប់អន្តរជាតិ
ក្នុងនោះមានអ​នុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ១៩៨២និងធម្មនុញ្ញ
អង្គការសហប្រជាជាតិ។  “
តាម លោក Nguyen Hanh Phucនារសៀលថ្ងៃទី២០ឧសភារដ្ឋាភិបាលរាយការណ៍អំពីសភាពការណ៍នៅសមុទ្រ
ខាងកើតនៅរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ