រដ្ឋាភិបាលប្រមូលផ្ដុំកម្លាំងទាំងស្រុងសម្រាប់ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ធានាកំណើនប្រកបដោយចីរភាព

(VOVWORLD) - លោកនាយក រដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងទាំងអស់មានការដឹកនាំឲ្យទាន់ពេល វេលាក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ខិតខំប្រឹងប្រែងរក្សាប្រតិបត្តិការផលិតកម្ម អាជីវកម្ម ធានាសុខុមាលភាពសង្គម បន្តជំរុញខ្លាំងយុទ្ធសាស្ត្រវ៉ាក់សាំង ហើយធានា ការងារធ្វើតាមទិសដៅធ្វើផលិតកម្មបណ្ដើរ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតបណ្ដើរ។

រដ្ឋាភិបាលប្រមូលផ្ដុំកម្លាំងទាំងស្រុងសម្រាប់ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ធានាកំណើនប្រកបដោយចីរភាព - ảnh 1រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាមលោក Tran Van Son បានធ្វើជាអធិបតីនៅសន្និសីទសារព័ត៌ មានរបស់រដ្ឋាភិបាលជាប្រចាំខែកក្កដា។ (រូបថត៖ VNA)
នារសៀលថ្ងៃទី១១ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាមលោក Tran Van Son បានធ្វើជាអធិបតីនៅសន្និសីទសារព័ត៌ មានរបស់រដ្ឋាភិបាលជាប្រចាំខែកក្កដា ដោយជូនដំណឹងពីខ្លឹមសារនៃកិច្ចប្រជុំរដ្ឋា ភិបាលទូទាំងប្រទេសលើកដំបូងនៃអាណត្តិ ២០២១-២០២៥តាមប្រព័ន្ធវីដេអូ។
តាមលោករដ្ឋមន្រ្តី Tran Van Son ឲ្យដឹងថា រដ្ឋាភិបាលចាត់ទុកការបង្ការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ ១៩ ជាភារកិច្ចស្នូលនិងចាំបាច់បន្ទាន់បំផុតនាបច្ចុប្បន្ន។ លោកនាយក រដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងទាំងអស់មានការដឹកនាំឲ្យទាន់ពេល វេលាក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ខិតខំប្រឹងប្រែងរក្សាប្រតិបត្តិការផលិតកម្ម អាជីវកម្ម ធានាសុខុមាលភាពសង្គម បន្តជំរុញខ្លាំងយុទ្ធសាស្ត្រវ៉ាក់សាំង ហើយធានា ការងារធ្វើតាមទិសដៅធ្វើផលិតកម្មបណ្ដើរ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតបណ្ដើរ។
នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាក៏បានជូនដំណឹងពីដំណើរការ ចាក់វ៉ាក់សាំងក៏ដូចជាគោលនយោបាយឧបត្ថម្ភផលិតកម្ម អាជីវកម្ម និងការធ្វើ ចរាចរណ៍ទំនិញផងដែរ។
ចំពោះបញ្ហាអត្រាការប្រាក់ ទេសាភិបាលរងធនាគាររដ្ឋលោក Dao Minh Tu ឲ្យដឹង ថា ធនាគាររដ្ឋនឹងបន្តបញ្ជាដឹកនាំឲ្យធនាគារពាណិជ្ជកម្មនានា កាត់បន្ថយជាអតិបរមា នូវថ្លៃសេវ៉ាក៏ដូចជាចែករំលែកចំណេញដើម្បីកាត់បន្ថយអត្រាការប្រាក់ផងដែរ។ លោក Dao Minh Tu បានថ្លែងយ៉ាងដូច្នេះថា៖ “ធនាគាររដ្ឋនឹងបន្តបញ្ជាដឹកនាំដល់ធនាគារពាណិជ្ជកម្មនានា ទីមួយគឺ កាត់ បន្ថយជាអតិបរមានូវការចំណាយលើប្រតិបត្តិការ ដើម្បីជួយសម្រួលដល់ការកាត់ បន្ថយអត្រាការប្រាក់។ ទីពីរគឺ ត្រូវចែករំលែកចំណេញរបស់ធនាគារពាណិជ្ជកម្ម ដើម្បី បន្ថយអត្រាការប្រាក់សម្រាប់អង្គភាពអាជីវកម្មនាពេលបច្ចុប្បន្ន។ ហើយធនាគារ ពាណិជ្ជកម្មជាច្រើនក៏បានសន្យាថា នឹងកាត់បន្ថយអត្រាការប្រាក់ស្មើនឹងទឹកប្រាក់ ចំនួន២០ទ្រីលាននិង៣០០ ពាន់លានដុង បន្ថែមទៀតចាប់ពីពេលនេះរហូតដល់ចុង ឆ្នាំ”។
ពាក់ព័ន្ធដល់ដំណើរការចាក់វ៉ាក់សាំង អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan ឲ្យដឹងថា គិតត្រឹមពេលនេះ ប្រទេសទាំងមូលចាក់វ៉ាក់សាំងបាន ១១លាន/១៨លានដូស ដែលត្រូវបានចែកចាយ។ លោកអនុរដ្ឋមន្រ្តីក៏បានជម្រាប បន្ថែមទៀតថា នាពេលខាងមុខវ៉ាក់សាំងនឹងមកដល់កាន់តែច្រើន ដូច្នេះគ្រោងនឹងចាក់ វ៉ាក់សាំងជាអតិបរមាប្រមាណ២លានដូសក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ