រដ្ឋាភិបាលមីយ៉ាន់ម៉ាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយក្រុមប្រដាប់អាវុធចំនួន ៨
|
រដ្ឋាភិបាលមីយ៉ាន់ម៉ាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយក្រុមប្រដាប់អាវុធចំនួន ៨ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ តុលា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងឈប់បាញ់ក្នុងទូទាំងប្រទេស (NCA) ជាមួយក្រុមប្រដាប់អាវុធ
ចំនួន ៨ ក្រុមក្នុងចំណោម ១៥ ក្រុមនៅមជ្ឈមណ្ឌលសន្តិសីទអន្តរជាតិ។ ប្រការ
នេះបានគូសម្គាល់ការបញ្ចប់ ៦០ ឆ្នាំជំលោះស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា។
ចូលរួមពិធីចុះហត្ថលេខាមានប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein
បណ្ដអនុប្រធានាធិបតី មេដឹកនាំកងទ័ព ប្រធានសភាជាន់ទាបនិងព្រឹទ្ធសភា
រួមជាមួយមេដឹកនាំក្រុមប្រដាប់អាវុធចំនួន ៨។ បណ្ដាតំណាងពី អ.ស.ប.
សហភាពអឺរ៉ុប ចិន ឥណ្ឌា ថៃនិងជប៉ុន ក៏បានធ្វើកស្សិណសាក្សីពិធីនេះ
ផងដែរ៕