រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥

រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥ - ảnh 1
រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥

          (VOV)_នាថ្ងៃទី២៩ មិថុនានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់​នាយក រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាម​បានដំណើការ កិច្ចប្រជុំសាមញ្ញខែមិថុនាឆ្នាំ ២០១៥ Online ជាមួយគ្រប់តំបន់ ​ដើម្បីវាយតំលៃអំពី ស្ថានភាពសេដ្ឋកិច្ច សង្គម ខែមិថុនា និងរយៈពេល៦ខែដើមឆ្នាំ បណ្ដាទិសដៅ ភារ កិច្ចនាពេលខាងមុខនេះ។ របាយការណ៍ស្ដីអំពីស្ថានភាព​សេដ្ឋកិច្ច សង្គមនាខែមិថុនា  និងរយៈពេល៦ខែដើមឆ្នាំ ២០១៥ របស់លោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែន ការនិងវិនិយោគ បានសរអោយឃើញថា៖ ​ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៥ ខឿន សេដ្ឋកិច្ចវៀតណាមបន្តស្ដាឡើងវិញ ​សន្ទស្សន៍ប្រើប្រាស់កើនឡើងនៅក្នុងកំរិតទាប។  កំណើន GDP ក្នុងត្រីមាសទី២​ ខ្ពស់ជាងត្រីមាសទី១ និងកំណើន GDP ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៥ ​នៅកំរិត ៦,២៨% ជាកំរិតខ្ពស់បំផុត ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយ​ថ្នាក់ ​ដឹក​នាំគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ត្រូវក្តាប់ជាប់ខ្លឹមសាររបាយការណ៍ស្ដីពី ស្ថាន ភាព​សេដ្ឋកិច្ច សង្គម នាខែមិថុនា និងរយៈពេល៦ខែដើមឆ្នាំ ២០១៥ ការ​អនុវត្ត បណ្ដាភារ​កិច្ច ​ដំណោះស្រាយ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រ ទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ