រដ្ឋាភិបាលវៀតណាមចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការផ្ដល់ជំនួយដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺឆ្លង Covid-19

(VOVWORLD) - ពេលវេលាទទួលបានជំនួយឧបត្ថម្ភ គឺផ្អែកទៅលើ ពេលវេលាផ្អាកការងារដោយគ្មានប្រាក់បៀវត្តន៍របស់ពលករនោះនិងស្ថានភាពជាក់ស្ដែងនៃជំងឺឆ្លង។

រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីវិធានការជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺឆ្លង Covid-19។ តាមនោះ ពលករតាមកិច្ចសន្យាដែលត្រូវផ្អាកការងារដោយ គ្មានប្រាក់បៀវត្តន៍ពីមួយខែឡើងទៅដោយសារសហគ្រាសជួបការលំបាកដោយជំងឺ Covid-19 គ្មានប្រាក់ចំណូល ឬគ្មានប្រភពហិរញ្ញវត្ថុដើម្បីបើក ប្រាក់បៀវត្តន៍នោះ នឹងទទួលបានជំនួយឧបត្ថម្ភចំនួន១,៨លានដុងក្នុង មនុស្សម្នាក់ជាប្រចាំខែ។ ពេលវេលាទទួលបានជំនួយឧបត្ថម្ភ គឺផ្អែកទៅលើ ពេលវេលាផ្អាកការងារដោយគ្មានប្រាក់បៀវត្តន៍របស់ពលករនោះនិងស្ថានភាពជាក់ស្ដែងនៃជំងឺឆ្លង។

        និយោជកដែលជួបការលំបាកខាងហិរញ្ញវត្ថុហើយបានបើកប្រាក់បៀវត្តន៍ផ្អាកការងារយ៉ាង ហោចណាស់៥០%សម្រាប់ពលករក្នុងរយៈពេលពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០ នឹងត្រូវបានខ្ចីទុនដោយមិនត្រូវការទ្រព្យ សម្បត្តិធានានោះទេ។

        គ្រួសារធ្វើអាជីវកម្មដែលមានប្រាក់ចំណូលតិចជាង១០០លានដុងក្នុងមួយឆ្នាំ ដែលត្រូវផ្អាកអាជីវកម្មពីថ្ងៃទី១មេសាឆ្នាំ២០២០ ទទួលបានជំនួយ ឧបត្ថម្ភចំនួន១លានដុងក្នុងគ្រួសារនីមួយៗជាប្រចាំខែ ដោយផ្អែកទៅលើ ស្ថានភាពនៃជំងឺឆ្លង។

        ពលករដែលត្រូវបានបញ្ឈប់កិច្ចសន្យាពលកម្ម ប៉ុន្តែមិនមានលក្ខខ័ណ្ឌ គ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភភាពអត់ការងារធ្វើ និងពលករគ្មាន កិច្ចសន្យាពលកម្ម ដែលត្រូវបាត់ការងារធ្វើ ទទួលបានជំនួយឧបត្ថម្ភចំនួន ១លានដុងក្នុងមនុស្សម្នាក់ជាប្រចាំខែដោយផ្អែកទៅតាមស្ថានភាពជាក់ ស្ដែងនៃជំងឺឆ្លង។

        ជនមានគុណូបការៈចំពោះបដិវត្តន៍ ដែលកំពុងទទួលបានជំនួយ ឧបត្ថម្ភ ក៏ទទួលបានប្រាក់បន្ថែមចំនួន៥សែនដុងក្នុងមនុស្សម្នាក់ជាប្រចាំ ខែ។ គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រទទួលបានប្រាក់ឧបត្ថម្ភចំនួន២៥ ម៉ឺនដុងក្នុងគ្រួសារនីមួយៗជាប្រចាំខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ