រដ្ឋាភិបាលវៀតណាម​ជានិច្ចកាលដោះស្រាយការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Khai បានធ្វើជាអធិបតីនៃកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពនៃការទទួលបានប្រភពទុនឥណទានរបស់សហគ្រាស បង្កើនសមត្ថភាពស្រូបយកដើមទុននៃសេដ្ឋកិច្ច។
រដ្ឋាភិបាលវៀតណាម​ជានិច្ចកាលដោះស្រាយការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃកិ្ចចប្រជុំ ។ រូបថត៖ VGP

ថ្លែងមតិនៅពិធីបើកកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីជានិច្ចកាលយកចិត្តទុកដាក់ ចាប់អារម្មរណ៍ ផ្ទៀងស្តាប់មតិយោបល់ពីអ្នកគ្រប់គ្រង អ្នកជំនាញ និងសហគ្រាស តាមនោះមានដំណោះស្រាយបញ្ជាណែនាំយ៉ាងជ្រាលជ្រៅនិងទាន់ពេលវេលា សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលដែលសម្រេចបានមិនដូចនឹងគោលបំណងនិងការរំពឹងទុកនោះទេ។

រដ្ឋាភិបាលវៀតណាម​ជានិច្ចកាលដោះស្រាយការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ។ រូបថត៖ VGP

ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានវិភាគថា៖ “អត្រាការប្រាក់គឺជាកត្តាសំខាន់ណាស់ ពីព្រោះប្រសិនបើអត្រាការប្រាក់ទាបអាជីវកម្មអាចទទួលកម្ចីបានយ៉ាងងាយស្រួល ប្រសិនបើទាបពេក គឺធនាគារពាណិជ្ជកម្មមិនអាចទូទាត់បានទេ។ បច្ចុប្បន្ននេះ អាចនិយាយបានថា អត្រាការប្រាក់ដូចបច្ចុប្បន្នមិនប៉ះពាល់ដល់ទីផ្សាររូបិយប័ណ្ណបរទេសទៀតទេ។ ហេតុដូច្នេះហើយ ស្មារតីគឺ បើអាចកាត់បន្ថយអត្រាការប្រាក់បានគឺល្អណាស់ បើកាត់បន្ថយមិនបានគឺត្រូវផ្តល់ប្រឹក្សាជូនរដ្ឋាភិបាល ព្រោះថានេះជាសេចក្តីសម្រេចដ៏សំខាន់ណាស់”។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទទួលបានដើមទុនឥណទានរបស់សហគ្រាស បង្កើនសមត្ថភាពទទួលបានដើមទុនរបស់ខឿនសេដ្ឋកិច្ច ធនាគាររដ្ឋបានស្នើដំណោះស្រាយចំនួន ៤ ក្រុម។ នោះគឺជំរុញតម្រូវការវិនិយោគ ការប្រើប្រាស់ ជំរុញកម្លាំងចលករកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ទីផ្សារគ្រប់ប្រភេទ(មូលប័ត្រសហគ្រាស  អចលនទ្រព្យ) លើកកម្ពស់សមត្ថភាពស្រូបយកដើមទុនរបស់សហគ្រាស និងក្រុមដំណោះស្រាយរូបិយវត្ថុ ឥណទាន និងអត្រាការប្រាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ