រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន ១៣៧ ពាន់លានសំរាប់បណ្ដាខេត្តរងឥទ្ធពលដោយគ្រោះធម្មជាតិ

រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន ១៣៧ ពាន់លានសំរាប់បណ្ដាខេត្តរងឥទ្ធពលដោយគ្រោះធម្មជាតិ - ảnh 1
រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន ១៣៧ ពាន់លានសំរាប់បណ្ដាខេត្តរងឥទ្ធពលដោយគ្រោះធម្មជាតិ (Image: VOV)


(VOVworld) – នាព្រឹកថ្ងៃទី ៧ មិនា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung  បានធ្វើជា អធិបតី
សន្និសីទជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់  Nam Bo ខាងលិច បណ្ដាខេត្ត
ក្រុងនៅតំបន់ដីសន្តទន្លេ Cuu Long សំដៅពិភាក្សាវិធានការជាបន្ទាន់ កាត់បន្ថយ
ផលវិបាកដោយការរាំងស្ងួតនិងជាតិប្រៃជ្រៀបចូល ហើយផ្តល់ជំនួយ ឧបត្ថម្ភ
សំរាប់ប្រជាជននៅតំបន់រងឥទ្ធពលដោយគ្រោះធម្មជាតិនៅទីនេះ។ នាយករដ្ឋមន្ត្រី
បានស្នើរឲ្យបណ្ដាខេត្តក្នុងតំបន់អនុវត្តរាល់វិធានការធានាទឹកស្អាត សំរាប់ប្រជា
ជន ទប់ស្កាត់ផ្ទុះឡើងអាសន្នរោគ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹង ផ្តល់ចំនួន
ប្រាក់ ១៣៧ ពាន់លានដុងសំរាប់ខេត្តចំនួន ៩ ដែលកំពុងរងឥទ្ធិពល ដ៏ធ្ងន់ធ្ងរ
ដោយគ្រោះធម្មជាតិផងដែរ។ នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងធនធាន
និងបរិស្ថានធ្វើបច្ចុប្បន្នកម្មស្ថានភាពបំរ៉ែបំរួលអាកាសធាតុ ព្យារកណ៍ ដើម្បី
កសាងមូលដ្ឋានរៀបចំផែនការអភិវឌ្ឍន៍សំណង់ធារាសាស្រ្តឲ្យសមស្របនឹង
បំរ៉ែ បំរួលអាកាសធាតុ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ