រដ្ឋាភិបាលវៀតណាមប្រមូលផ្ដុំសុក្រិដ្ឋបណ្ដាគំរោងច្បាប់។
(VOV) /  
|
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយបណ្ដាសមាជិករដ្ឋាភិបាលពិភាគ្សារួមមតិ ជាច្រើនក្នុងការកសាងគំរោងច្បាប់សំខាន់មួយចំនួន។ (chinhphu.vn) |
VOV-បន្តសម័យប្រជុំរដ្ឋាភិបាលវៀតណាមអំពីប្រធានបទកសាងច្បាប់
នាព្រឹកថ្ងៃទី១៣សីហា នៅទីស្តីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung រួមជាមួយបណ្ដាសមាជិករដ្ឋាភិបាលពិភាគ្សារួមមតិជាច្រើនក្នុងការកសាងគំរោងច្បាប់សំខាន់មួយចំនួន។ គំរោងច្បាប់មួយក្នុងចំណោម
គំរោងច្បាប់ទទួលបានការយកចិត្តទុកដាក់របស់សមាជិករដ្ឋាភិបាលគឺគំរោង
ច្បាប់ការពារបរិស្ថាន (ធ្វើវិសោធនកម្ម)។ ផ្ដោតទៅលើបណ្ដាខ្លឹមសារជាក់ស្ដែង
ក្នុងគំរោងច្បាប់នេះ បណ្ដាសមាជិករដ្ឋាភិបាលបានប្រមូលផ្ដុំពិភាគ្សាអំពីបញ្ហា
មតិខុសពីគ្នាទាក់ទិនដល់ការបង្កើតផែនការបរិស្ថាន វាយតំលៃការជិះឥទ្ធពល
បរិស្ថានជាដើម។ ក្រោយពេលបានស្ដាប់បណ្ដាមតិរួមចំណែក នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា ការងារការពារបរិស្ថានត្រូវធ្វើជាជំហានៗ
និងយ៉ាងខ្លាំងក្លាសមស្របនឹងស្ថានភាពជាក់ស្ដែងនិងលក្ខណៈសេដ្ឋកិច្ចសង្គម
របស់ប្រទេសជាតិ។ នាយករដ្ឋមន្ត្រីបានក្រើនរំលឹកគណៈកម្មាការតាក់តែង
គំរោងច្បាប់ត្រូវធ្វើឲ្យច្បាស់ការកំណត់អំពីយុទ្ធសាស្ត្រផែនការអំពីបរិស្ថានក្នុង
ច្បាប់។ លើស្មារតីនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរគណៈ
កម្មាការតាក់តែងច្បាប់ប្រមូលមតិរបស់សមាជិករដ្ឋាភិបាល សុក្រិដ្ឋគំរោង
ច្បាប់ក្នុងរយៈពេលឆាប់ៗ។
ក៏ក្នុងព្រឹកថ្ងៃដ៏ដែល បណ្ដាសមាជិករដ្ឋាភិបាលបានស្ដាប់និងផ្ដល់មតិទៅ
លើគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់រៀប
អាពាហ៍ពិពាហ៍និងគ្រួសារផងដែរ៕
-VOV