រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ


រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ - ảnh 1
រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ​ (Image: nguyentandung.org)

(VOVworld) – បន្តសម័យប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាលវៀតណាម
នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំពិភាក្សាអំពីស្ថានភាព
អនុវត្តការរៀបចំហេដ្ឋា រចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញក្នុងរយៈ
ពេល ៦ ខែដើមឆ្នាំ ២០១៤កំណត់ទិសដៅការប្រើប្រាស់ប្រភពទឹកប្រាក់
ចំពូលដែលមកពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងភាគហ៊ុនភាវូបនីយកម្ម
អង្គភាពអាជីវកម្មឡើងវិញ។ រដ្ឋាភិបាលវៀតណាមក៏បានស្តាប់របាយការណ៌
អំពីស្ថានភាពលទ្ធផលធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេល ៦ ខែ ដើម
ឆ្នាំ ២០១៤ ហើយផ្តល់មតិចំពោះបញ្ហាសំខាន់មួយចំនួនទៀត។ មុននោះ
នាថ្ងៃទី ៣០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖ សម័យប្រជុំលើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈពិសេស
ដែល ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដោយមិនអើពើ
ដល់ច្បាប់អន្តរជាតិនិងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងចិន។ ដោយហេតុ
នេះ ការតស៊ូការពារអធិបតេយ្យភាពនិងបូរណភាពដែនដីដោយឈរលើច្បាប់
អន្តរជាតិគឺជាភារកិច្ចជួរមុខនាបច្ចុប្បន្ន។

ទន្ទឹមនឹងនោះ យើងត្រូវរក្សាបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិង
អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នាយករដ្ឋមន្ត្រីវៀតណាមបាន
ស្នើឲ្យបណ្ដាក្រសួងផ្នែកនិងប្រជាជនទាំងមូលប្តេជ្ញាអនុវត្តបណ្ដាគោលដៅ
ដែលត្រូវបាននាំចេញក្នុងឆ្នាំ ២០១៤៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ